បណ្តាញសង្គម

នៅតៃវ៉ាន់ ធ្លាយ​បំពង់​បង្ហូរ​ហ្គា​ស ​ផ្ទុះ​ឆេះ​ស្លាប់​ ២៧នាក់ និង​របួស​ជិត​ ៣០០​នាក់

តៃវ៉ាន់៖ យ៉ាងហោចណាស់ មនុស្ស២៤នាក់ បានបាត់បង់ជីវិត និង២៧១នាក់រងរបួស នៅក្នុងហេតុការណ៍ ធ្លាយបំពង់បង្ហូរ ឧស្ម័នហ្គាស់ ស្ថិតនៅភាគខាងត្បូងទីក្រុង Kaohsiung ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ។ ហេតុការណ៍ផ្ទុះនេះ បានកក្រើកឡើង នៅទូទាំងសង្កាត់Cianjhen ហាក់ដូច ជាការរញ្ជួយផែនដីអ៊ីនចឹងដែរ ។

តាមផ្លូវ ដែលកប់បំពងទុយោ បង្ហូរឧស្ម័ននោះបាន រងការខូចខាតក្រហោង ទៅជារណ្ដៅធំៗ ធ្វើឱ្យរថយន្ដ និងម៉ូតូ របស់អ្នកដំណើរ ដែលកំពុងតែចរាចរនោះ ធ្លាក់ចូលទៅ ក្នុងនោះបណ្ដាលឱ្យ បាត់បង់ជីវិត និងរងរបួសធ្ងន់ ស្រាលរាប់រយនាក់ ។ មូលហេតុ ពិតប្រាកដបណ្ដាលឱ្យ ហេតុការណ៍នេះ កើតឡើង គេនៅមិន ទាន់ច្បាស់ប្រាកដ នៅឡើយទេ ប៉ុន្ដែបើ តាមសេចក្ដីរាយការណ៍ នៅក្នុងតំបន់ បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នហ្គាស់ នោះបានបែកធ្លាយ ហើយបង្កឱ្យផ្ទុះបង្ក ឱ្យខូចខាត ទ្រង់ទ្រាយធំបែបនេះ ។

នៅកន្លែងកើតហេតុ គេប្រទះឃើញ ភ្លើងកំពុងតែឆាបឆេះ, រថយន្ដ និងម៉ូតូ ជាច្រើនគ្រឿងក្រឡាប់ ច្រឡំបល់ចូលគ្នា ជាមួយនឹងសាកសព ឡូឡំជាមួយនឹង បំណែកបាក់បែក នៅលើដងផ្លូវដែល បែកញែកជាពីរ ដោយសារតែការផ្ទុះ មានកម្លាំងខ្លាំង បំផុតនោះ ។ ភ្នាក់ងារពន្លត់ អគ្គិភ័យជាតិរបស់តៃ វ៉ាន់បានថ្លែងថា ហេតុការណ៍ខាងលើនេះ បានបណ្ដាលឱ្យ បាត់បង់ជីវិត២៤នាក់ និង២៧១នាក់រងរបួស ។

ប្រភពបន្ដថា អ្នករងរបួសភាគច្រើន ដោយសារតែ ការរលាកភ្លើង ។ កម្លាំងយោធា ១៤០០នាក់ត្រូវបាន បញ្ជូនឱ្យ ទៅកាន់ កន្លែងកើតហេតុដើម្បី ជួយពលរដ្ឋរងគ្រោះ ។ នេះហេតុការណ៍ គ្រោះថ្នាក់លើកទីពីរ បង្កឡើងដោយ ឧស្ម័នហ្គាស់នៅតំបន់ Kaohsiung ក្នុង រយៈឆ្នាំចុងក្រោយ។ ហេតុការណ៍ដូចគ្នា នេះកាលពីឆ្នាំ១៩៩៧ សម្លាប់មនុស្ស ៥នាក់ និង២០នាក់រងរបួស ។

តៃវ៉ាន់ បានជួបគ្រោះថ្នាក់ផ្ទួនៗ សម្លាប់ពលរដ្ឋ ជាបន្ដបន្ទាប់ ។ កាលពីសបា្ដហ៍មុននេះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដោយសារតែ អាកាសធាតុអាក្រក់បាន ហោះធ្លាក់សម្លាប់ មនុស្ស៤៨នាក់ ៕