Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ប្រគំ​តន្ត្រី​ម៉ានិត និង កញ្ចនា ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគ​ជ័យ

  • បោះពុម្ព

កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ការប្រគំតន្ត្រីបែបស្និទស្នាលរបស់តារាចម្រៀងបែបមនោសញ្ចេតនាម៉ានិតនិងកញ្ចនា ដែលធ្វើឡើងនៅ CKCC ប្រកបទៅដោយជោគជ័យ។

អ្នកគាំទ្រជាច្រើនបានទៅចូលរួមការប្រគំតន្ត្រីនេះ ហើយពួកគេពិតជាទទួលបាននូវចំណីអារម្មណ៍មួយថ្មីមួយបែបទៀត ពីព្រោះភាគច្រើនមានតែការប្រគំតន្ត្រីលក្ខណៈជាការកន្ត្រាក់អារម្មណ៍។ ចំណែកឯការប្រគំតន្ត្រីនេះវិញ គឺមានលក្ខណៈបែបស្និទស្នាលជាមិត្តភិក្តលាយលំជាមួយនឹងមនោសញ្ចេតនាផងដែរ។

សម្លេងស្រែកហ៊ោកញ្ជ្រាវគងរំពងពេលសាលពហុបំណង ដែលនេះជាកម្លាំងចិត្តដ៏ធំទៅដល់តារាចម្រៀងទាំងពីរនាក់ផងដែរ។ ក្រៅពីអ្នកគាំទ្ររបស់ម៉ានិត និងកញ្ចនា ក៏មានតារាសិល្បៈជាច្រើនរូបទៀតបានចូលរួមគាំទ្រការប្រគំតន្ត្រីនេះផងដែរ ដូចជា៖ G-Devith ក្រុមតូច ដា ដាវ ភិន សុដាលីស Sai និងតារាជាច្រើនរូបទៀត។ តោះ!

ទៅទស្សនារូបភាពច្បាស់ត្រជាក់ភ្នែភក្នុងថ្ងៃប្រគំតន្ត្រីទាំងអស់គ្នា៖

 

ដកស្រង់ពី៖ Sabay