Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើទោះបីជាទទួលបានជោគជ័យដូចបច្ចុប្បន្ន ក៏ស្ថាបនិក KOI នៅតែថា ខ្លួនដើរមិនទាន់ដល់គោលដៅ

  • បោះពុម្ព

បច្ចុប្បន្នលោក ឃន ឈុនដារ៉ា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន KOI ThéCambodia និងជានាយកគ្រប់គ្រងទូទៅនៃហាងកាហ្វេ TUBE Café ដែលកំពុងទទួលបានជោគជ័យខ្លាំងនៅក្នុងមុខជំនួញទាំងពីរនេះ។ លោកបានចាប់ផ្តើមអាជីវកម្ម KOI

នៅឆ្នាំ២០១៣ ក្នុងវ័យ២៤ឆ្នាំ ជាមួយក្ដីស្រមៃចង់ក្លាយជាបុគ្គលជោគជ័យមួយរូប ដោយសារតែមានឈាមជ័រជាអ្នករកស៊ីស្រាប់។KOI ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងតែគុជកាហ្វេមានលក់ទៅដោយតែគុជរសជាតិកាហ្វេជាច្រើនប្រភេទ។ KOI បានក្លាយជាភេសជ្ជៈដែលមានសក្តានុពលខ្លាំងនាពេលបច្ចុន្បន្ននេះ។ដោយសារមានការគាំទ្រពីអតិថិជនបានធ្វើឲ្យ KOI ពង្រីកបានសាខាជាច្រើន នៅរាជធានីភ្នំពេញ។ ចំណែកឯ TUBE Café វិញក៏ល្បីមិនចាញ់អាជីវកម្មហ្រ្វេនឆាយ KOI ប៉ុន្មាននោះដែរ។ TUBE Café ជាហាងលក់កាហ្វេដែលមានរសជាតិឆ្ងាញ់និងសេវាកម្មវេចខ្ចប់រហ័សទាន់ចិត្ត ជាពិសេសមានលក់អាហារសម្រន់ជាច្រើនប្រភេទផងដែរ។

ហើយបច្ចុប្បន្នហាង TUBE Café បានក្លាយជាអាជីវកម្មដែលបានបើកលក់ហ្រ្វេនឆាយ និងពង្រីកបានជាច្រើនសាខានៅភ្នំពេញ។បើទោះបីជាទទួលបានជោគជ័យយ៉ាងនេះក្ដីក៏ស្ថាបនិកអាជីវកម្មទាំងពីរខាងលើនេះ បែរជាលើកឡើងថា “បច្ចុប្បន្ន ខ្ញុំដើរមិនទាន់ដល់គោលដៅចុងក្រោយរបស់ខ្ញុំឡើយ ប៉ុន្តែកំពុងតែដើរនៅលើវិថីត្រឹមត្រូវ ដើម្បីឆ្ពោះទៅរកកន្លែងដែលខ្ញុំចង់ទៅ”។ មូលហេតុដែលលោកលើកឡើងបែបនេះ ក៏ដោយសារតែបច្ចុប្បន្នលោកមិនទាន់មានដើមទុនបន្ថែមគ្រប់គ្រាន់សម្រាប់បង្កើតគម្រោងដែលជាគោលដៅបន្ទាប់របស់ខ្លួននៅឡើយ។
ហើយគោលដៅដែលលោកបានគិតសម្រាប់អនាគតនោះគឺចង់បង្កើតយីហោតែកាហ្វេនេះឲ្យបានកាន់តែច្រើននិងមានភាពល្បីល្បាញជាងនេះ ដើម្បីទាញចំណូលឲ្យបានកាន់តែច្រើន បន្ទាប់មកយកធនធានដែលទទួលបានពីអាជីវកម្មទៅបង្កើតអ្វីមួយដែលថ្មីមានប្រយោជន៍ ដែលអាចនាំចេញទៅក្រៅប្រទេសបាន។ លោកក៏បានសង្កត់ធ្ងន់ដែរថាលោក ចង់ជួយស្តារមុខមាត់មួយសម្រាប់កូនខ្មែរ ជាពិសេសចង់បណ្តុះផ្នែកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឱ្យទទួលបានភាពល្អប្រសើរជាងមុន។សហគ្រិនវ័យក្មេងរូបនេះ បានបន្ថែមថា ដើម្បីសម្រេចគោលដៅចុងក្រោយដែលលោកបានគិតគូរទុករួចជាស្រេចនោះគឺ ដំបូងលោកត្រូវមានផែនការអាជីវកម្មឲ្យបានច្បាស់លាស់កាន់តែខ្លាំងបន្ថែមទៀតជាមុនសិន ហើយមួយវិញទៀតនោះ ដើមទុនក៏ជារឿងចាំបាច់បំផុតសម្រាប់លោកដើម្បីជៀសវាងពីជាមួយវិបត្តិហិរញ្ញវត្ថុស្របពេលកំពុងដំណើរការអាជីវកម្ម ៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីBusenessCambodia