Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់យីហោកាវ 502 រកស៊ីជាង ២០ ឆ្នាំ ចែកចាយជាង ២០ ប្រទេស​ តែមិនដែលផ្សាយពាណិជ្ជកម្មសូម្បីតែមួយសេន

  • បោះពុម្ព

មានមនុស្សច្រើនណាស់ ដែលស្គាល់កាវវិទ្យាសាស្រ្ត 502 តែភាគច្រើនពួកគាត់មិនបានដឹងពីរឿងមួយចំនួនដែលពាក់ព័ទ្ធទៅនឹងយុទ្ធសាស្រ្តរបស់កាវវិទ្យាសាស្រ្ត

នោះទេ។

កាវ ៥០២ លក់ចេញទៅជាង ២០ ប្រទេស និងជាយីហោកាវវិទ្យាសាស្ត្រមួយដែលល្បីងំក្នុងទីផ្សារ ជាងនេះទៅទៀតយីហោកាវ 502 រកស៊ីយូរឆ្នាំមកហើយ តែមិនដែលចាយលុយសូម្បីតែមួយសេនក្នុងការផ្សព្វផ្សាយពាណិជ្ផកម្ម។

លោក វេជ្ផបណ្ឌិត Harry Cover ត្រូវបានគេដឹងថាជាបុគ្គលមួយរូបដែលបានផលិតកាវ 502 មុនគេបង្អស់នៅក្នុងឆ្នាំ១៩៤២ ដោយបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ លើទឹកដីប្រទេសវៀតណាម។

នៅក្នងឆ្នាំ ១៩៥១ វេជ្ផបណ្ឌិត Coover ត្រូវបានផលិតកាវ ៥០២ ហើយដាក់លក់នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ដោយដាក់ឈ្មោះថា Super Glue។

តែក្រោយមកមានក្រុមហ៊ុនល្បីឈ្មោះមួយរបស់វៀតណាមបានផលិតកាវវិទ្យាសាស្រ្តប្រភេទដដែលហើយដាក់ឈ្មោះថា ៥០២ ចែកចាយទៅកាន់ប្រទេសជាង ២០ នៅក្នុងតំបន់។

យុទ្ធសាស្រ្តមួយដែលធ្វើអោយមនុស្សរាប់លានអ្នកស្គាល់កាវវិទ្យាសាស្រ្តប្រភេទនេះគឺ ស្វែងរកគំនិតថ្មី សាមញ្ញ ហើយងាយជាងមុន ដែលធ្វើអោយមនុស្សរាប់លាននាក់ណែនាំគ្នាបន្តរហូតល្បីល្បាញខ្លាំងនៅក្នុងប្រទេសវៀតណាម និងចិន រកចំណូលបានជាង ២.១លានដុល្លារក្នុងមួយឆ្នាំដែលពួកគេលក់ដំបូង។

មូលហេតុដែលធ្វើអោយគាត់ មិនដែលចាយលុយមួយសេនក្នុងការផ្សព្វផ្សាយពាណិជ្ផកម្មនោះ គឺដោយសារគាត់គឺជាបុគ្គលមួយរូបដែលរកឃើញកាវ ៥០២ មុនគេបង្អស់ពោលទើបធ្វើអោយយីហោរបស់គាត់មានភាពល្បីល្បាញខ្លាំងមួយ ទោះបីជាមានអ្នកផលិតក្រោយៗក៏ដោយក៏មិនអាចប្រជែងជាមួយយីហោ ៥០២ នោះទេ។

ក្នុងរយៈពេលបន្តបន្ទាប់យីហោមួយនេះកាន់តែល្បីខ្លាំងឡើងធ្វើអោយប្រទេសមួយចំនួនចាប់ផ្តើមចម្លងរូបមន្ត 501 ទៅផលិតក្នុងប្រទេសរបស់ខ្លួន ជាងនេះទៅទៀតយីហោកាវ ៥០២ កំពុងតែចែកចាញជាង ២០ ប្រទេសរួចមកហើយ ដែលកំពុងតែទទួលបានជោគជ័យខ្លាំងមួយនៅក្នុងទីផ្សារបើគិតមកដល់ពេលបច្ចុប្បន្ននេះ ហើយក៏មានប្រទេសជាច្រើនយកគម្រូកាវវិទ្យសាស្រ្តមួយនេះទៅផលិត ហើយចែកចាយច្រើនតំបន់នៅទូទាំងពិភពលោកនេះ៕

ដកស្រង់ចេញពី Business Cambodia