Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យីហោទឹកអប់ Or Brand របស់តារាល្បីខេមរ:សេវីមន្ត លក់យកតែលុយខ្មែរសុទ្ធ ទាក់ទាញខ្លាំងនៅលើ Facebook

  • បោះពុម្ព

តារាចម្រៀង លោកខេមរ:សេរីមន្ត ត្រូវបានមហាជនជាច្រើននៅក្នុងបណ្តាញសង្គមកោតសរសើមិនដាច់ពីមាត់ដែលបានលក់ទឹកអប់ Or Brand មួយប្រភេទ

ក្នុងតម្លៃជាប្រាក់រៀលខ្មែរសុទ្ធ ដែលមិនមែនជាប្រាក់ដុល្លារ ។

កំពូលតារាចម្រៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាម្នាក់ ហើយក៏ជាមនុស្សម្នាក់ដ៏សំខាន់ប្រចាំផលិតកម្មរស្មីហង្សមាស មួយរូប គឺលោកខេមរ: សេរីមន្ត ដែលមានមហាជនជាច្រើនកំពង់តែមានការគាំទ្រយ៉ាងខ្លាំង ។

លោក ខេមរ: សេរីមន្ត ជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូណាស់មកហើយ រហូតមកដល់បច្ចុប្បន្នលោកក៏នៅតែបន្តភាពល្បីល្បាញមួយនេះផងដែរ ចំណែកឯនៅក្នុងវិស័យសិល្ប: លោកមិនត្រឹមតែមានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្ប:តែមួយមុខនោះទេ ប៉ុន្តែលោកត្រូវបានមហាជនជាច្រើនដឹងថា លោកក៏មានភាពជោគជ័យខ្លាំងផងដែរក្នុងវិស័យមុខជំនួញរបស់លោកនៅពេលសព្វថ្ងៃនេះផងដែរ ។

តួយ៉ាងនាពេលថ្មីៗនេះ លោកក៏បានធ្វើអោយមហាជនជាច្រើន គាំទ្រ និងសសរសើរមិនដាច់ពីមាត់នោះគឺដោយសារតែផលិតផលរបស់លោក ដែលបានលក់ជាប្រាក់រៀលខ្មែរសុទ្ធ ហើយក៏ជាគំរូមួយដែលល្អបំផុតក្នុងការធ្វើអោយប្រាក់រៀលខ្មែររបស់យើងកាន់តែមានតម្លៃ ហើយក៏ជាការលើកស្ទួយប្រាក់រៀលខ្មែរមួយផ្នែកធំផងដែរ ។

បើយោងទៅតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា Khemarak Sereymun ដែលបានធ្វើការបង្ហោះក្នុងខ្លឹមសារមួយថា មួយដបនេះយ៉ាងណាដែរ តម្លៃ ៣២០០០ រៀល គឺសមរម្យនិងតម្លៃ កម្មងឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ ប្រញ៉ាប់ឡើងសល់មិនច្រើនទៀតទេ ។

គួររំលឹកផងដែរថាមានក្រុមហ៊ុននៅកម្ពុជាជាច្រើនកំពុងតែលើកស្ទួយរូបិយប័ណ្ណខ្មែរក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀល ខណៈក្រុមហ៊ុនរកស៊ីនៅកម្ពុជាមួយចំនួនទៀត ហាក់ដូចជាព្រងើយ និងមិនបានគិតគូរពីបញ្ហាមួយនេះនាំអោយតម្លៃលុយខ្មែរមានការធ្លាក់ប្រជាប្រិយភាពមួយកម្រិតទៀតនៅក្នុងទីផ្សារស្រុកខ្មែរ៕