បណ្តាញសង្គម

ផលិតកម្ម SM ចេញមុខបញ្ជាក់ដំណឹងសោកសៅរបស់ Sulli និងសុំឲ្យគ្រប់គ្នាធ្វើរឿងមួយ

ផលិតកម្ម SM Entertainment បានបញ្ចេញសេចក្ដីប្រកាសផ្លូវការមួយនិយាយអំពីការលាចាកលោករបស់ Sulli ជាតារាស្រីជ្រកកោនក្រោមផលិតកម្មខ្លួន។

ក្នុងសេចក្ដីប្រកាសខ្លី ផលិតកម្មបានបញ្ជាក់អំពីព័ត៌មានដែលចុះផ្សាយអំពីការស្លាប់របស់ Sulli និងសុំឲ្យគ្រប់គ្នាមេត្តាកុំចែករំលែកការប៉ាន់ស្មានផ្ដេសផ្ដាសផ្សេងៗ។ SM Entertainment បានសរសេរថា ៖ “យើងពិតជាសោកស្ដាយក្នុងការប្រាប់អ្នកទាំងអស់គ្នានូវដំណឹងដែលពោរពេញដោយទុក្ខសោកជាទីបំផុត។

Sulli បានចាកចេញពីពួកយើងហើយ។ យើងមិនអាចនឹងជឿនូវស្ថានការណ៍ ហើយយើងកំពុងស្ថិតក្នុងភាពសោកសៅ។ សូមមេត្តាកុំចែករំលែកព័ត៌មានប៉ាន់ស្មានតែម្ខាង ឬពាក្យចចាមអារ៉ាមផ្សេងៗ ដើម្បីជាការគោរពដល់គ្រួសារនៃសព ដែលសោកសៅនឹងសោកនាដកម្មភ្លាមៗបែបនេះ។ យើងសុំសម្ដែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់គ្រួសារនៃសព ដែលបានដើរដល់ផ្លូវចុងក្រោយ។

ដកស្រង់ពី៖ Sabay