Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នករកស៊ីថ្មីថ្មោងចង់ក្លាយជាអ្នកមានត្រូវចេះក្បួនវិនិយោគដែលមិនមានហានិភ័យ

  • បោះពុម្ព

គំនិតនៃការវិនិយោគគឺជារឿងសំខាន់សម្រាប់អ្នកវិនិយោគគ្រប់គ្នាដើម្បីកសាងភាពមានបាន និងមានសេរីភាពហិរញ្ញវត្ថុ ។

  ជាការពិតណាស់អ្នកមានភាគច្រើនគេចូលចិត្តវិនិយោគដើម្បីបង្កើតទ្រព្យសម្បតិ្ត  ព្រោះការវិនិយោគនេះហើយដែលបង្កើតលុយកាន់តែច្រើនដល់គេ ។  ក្នុងការវិនិយោគមានច្រើនដូចជា ការវិនិយោគលើអលនទ្រព្យ  ការវិនិយោគលើអាជីវកម្ម   ការវិនិយោគលើផ្សារមូលប័ត្រជាដើម    វិស័យដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជាគឺវិស័យអចលនទ្រព្យ ហើយអ្នកដែលចូលចិត្តវិនិយោគភាគច្រើនក្នុងវិស័យនេះតែម្តង  ជាជាងទៅវិនិយោគវិស័យរូបីយប័ណ្ណដែលមិនមានជំនាញ ។  ស្របគ្នានេះដែរ ដើម្បីវិនិយោគបានត្រឹមត្រូវ ជៀសវាងហានិភ័យដែលកើតមានឡើង អ្នកវិនិយោគត្រូវយល់ដឹងក្បួនវិនិយោគទាំងនេះ៖

១-វិនិយោគអ្វីដែលយើងមានជំនាញ៖    មនុស្សម្នាក់ៗតែងតែមានជំនាញវិជ្ជាជីវៈរបស់ខ្លួនដែលជាប្រភពចំណូលធំជាងគេបង្អស់    ជំនាញនេះគឺជាអ្វីដែលយើងកំពុងប្រកបរបររកស៊ីដូចជា ជំនាញលក់   ជំនាញថតរូប   ជំនាញថតវិដេអូជាដើម  ព្រោះជំនាញនេះបានផ្តល់ហិរញ្ញវត្ថុដល់យើងជារៀងរាល់ខែ ។  អ្នកខ្លះទៀតគាត់រកជំនាញរបស់ខ្លួនមិនទាន់ឃើញនោះទេ  ហើយគាត់មិនដឹងថាខ្លួនឯងចេះស្អីខ្លះ ។  ហើយការវិនិយោគដែលត្រឹមត្រូវគឺការវិនិយោគលើជំនាញរបស់យើងដែលផ្តល់ផលដល់យើងមិនចេះរីងស្ងូត  ហើយបើអ្នកទៅវិនិយោគជំនាញផ្នែកផ្សេងដែលមិនមែនជាជំនាញរបស់អ្នក  នោះអ្នកកំពុងប្រឈមហានិភ័យហើយ 

២-ត្រៀមដើមទុនសម្រាប់ខាត៖     បើអ្នកយកលុយដែលសន្សំបានបន្តិចបន្ទួចទៅវិនិយោគលើអាជីវកម្ម  ឬវិនិយោគលើវិស័យអចលនទ្រព្យដោយរំពឹងថាបានផលលឿន  នោះអ្នកកំពុងប្រឈមហានិភ័យដ៏ខ្លាំងបំផុតហើយ ។  ការដែលលើកមកនេះ  ព្រោះក្នុងការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យកើតឡើងទោះបីស្ថិតក្នុងកម្រិតណាមួយក៏ដោយ    បើអ្នកវិយោគលើអាជីវកម្មកើតថ្មីដោយមិនបានសិក្សាអោយបានស៊ីជម្រៅលើអាជីវកម្មនោះ  អ្នកនឹងបរាជ័យហើយព្រោះហានិភ័យជាប់គាំងហិរញ្ញវត្ថុខ្ពស់ណាស់ ។  ដើម្បីកាត់បន្ថយហានិភ័យទាំងនេះអ្នកត្រូវមានដើមទុកសម្រាប់ត្រៀមខាត  ត្រូវកំណត់រយៈពេលនៃការខាតបង់ទើបមិនមានបញ្ហាកើតឡើង   ហើយជនជាតិជប៉ុនគេបង្កើតអាជីវកម្មមួយភាគច្រើនគេត្រៀមខាតរយៈពេល ៥ឆ្នាំ  បើសិនផុតក្នុងកំឡុងពេល ៥ឆ្នាំ  ហើយនៅតែខាតគេបិទទ្វារហើយ    ប៉ុន្តែជាទូទៅគេសិក្សាលើអាជីវកម្មមួយបានច្បាស់ណាស់  ទើបគេហ៊ានប្រឈមនឹងហានិភ័យនៃការខាតបង់   ទើបភាគច្រើនផែនការនោះតែងតែទទួលបានជោគជ័យ ។

៣-មានលំហូរសាច់ប្រាក់ច្រើនប្រភព៖     ការវិនិយោគតែងតែមានហានិភ័យកើតឡើង   ដើម្បីការពារហានិភ័យកើតឡើងលុះត្រាតែអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ត្រៀមខាត   ជាពិសេសនោះអ្នកមានលំហូរសាច់ប្រាក់ច្រើនប្រភពដែលអាចទប់ស្កាត់ហានិភ័យក្នុងការវិនិយោគ ។  មានអ្នករកស៊ីជាច្រើនក្នុងពិភពលោក  គេមិនរកស៊ីក្នុងមួយមុខរបរតែមួយគត់នោះទេ គឺគេរកស៊ីច្រើនមុខរបរដែលមុខរបរទាំងអស់នេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។  បើសិនមុខរបរណាមួយខាត  មានមុខរបរមួយទៀតចំណេញដែលអាចជួយរំដោះគ្រោះអោយគ្នាទៅវិញទៅមករហូតមុខរបរទាំងអស់នោះសុទ្ធតែដំណើរការណ៍ល្អ  ហើយអ្នករកស៊ីនោះគេក្លាយជាមហាសេដ្ឋី    តួយ៉ាងដូចអ្នកឧកញ៉ា  គិត ម៉េង ស្ថាបនិកក្រុមហ៊ុន Royal Group  ដែលមានក្រុមហ៊ុនសហកម្មសិទ្ធជាច្រើន   ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែទទួលបានជោគជ័យ ។  បើអ្នកមានលំហូរសាច់ប្រាក់ត្រឹមត្រូវ  នោះការវិនិយោគរបស់អ្នកមិនមានហានិភ័យកើតឡើងទេ  ហើយការវិនិយោគតែងតែត្រូវការពេលវេលាណាមួយដើម្បីទទួលបានជោគជ័យ 

៤-រៀនសន្សំក្នុងពេលលំបាក៖      ជាការពិតណាស់អ្នកវិនិយោគថ្មីថ្មើងដែលមិនមានលំហូរសាច់ប្រាក់ច្បាស់លាស់   មិនមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគត្រូវតែមានវិធីសាស្រ្តដើម្បីកាត់បន្ថយការចំណាយ   និងមានវិធីសាស្ត្រដើម្បីសន្សំធនធានដែលមានតិចតួចអោយរក្សាបានយូរអង្វែងដល់ពេលមួយដែលការវិនិយោគរបស់អ្នកទទួលបានជោគជ័យ    អ្នកវិនិយោគអាជីវកម្មកើតថ្មីជាច្រើនពួកគេជោគជ័យដោយសារការចេះសន្សំសំចៃធនធានដែលខ្លួនមាន   មិនត្រូវចំណាយលើសំភារៈផ្តេសផ្តាសដែលនាំអោយក្ស័យធន    ដូច្នោះបើអ្នកជាអ្នកវិនិយោគលើផ្នែកណាមួយនៃអាជីវកម្ម  ត្រូវតែចេះគ្រប់គ្រងការចំណាយ   ត្រូវចេះក្បួនសន្សំអោយបានត្រឹមត្រូវដើម្បីបន្តស្វែងរកភាពជោគជ័យក្នុងការវិនិយោគ ។

៥-សិក្សារៀនសូត្រពីអ្នកជំនាញ៖    មិនថាការរកស៊ី  ឬវិនិយោគផ្នែកណាក៏ដោយការចាប់ផ្តើមវិនិយោគដំបូងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នោះទេ ។  ប៉ុន្តែបន្ទាប់ពីការវិនិយោគជួបហានិភ័យច្រើនលើកច្រើនទៅ  នោះអ្នកវិនិយោគមានចំណេះដឹងបានទូលំទូលាយជាងមុខ    ហើយដើម្បីសិក្សាអំពីការវិនិយោគមួយអោយបានត្រឹមត្រូវអ្នកវិនិយោគត្រូវបន្តសិក្សា  នឹងស្វែងយល់ពីការវិនិយោគនោះអោយបានទូលំទូលាយ រៀនសូត្ររាល់ថ្ងៃដើម្បីអោយខ្លួនមានចំណេះដឹងក្នុងការដោះស្រាយហនិភ័យណាមួយដែលដែលជាប់គាំង 

៦-វិនិយោគដើម្បីរង់ចាំ ប្រសើរជាងរង់ចាំដើម្បីវិនិយោគ៖       ការវិនិយោគយើងមិនអាចកំណត់់ថាបានផលលឿននោះទេ  ហើយក៏មិនប្រាកដថាឱកាសចំណេញយូរដែរ    អ្វីដែលអ្នកវិនិយោគគួរធ្វើគឺ  សិក្សាលើផ្នែកណាមួយដើម្បីវិនិយោគ  បន្ទាប់មកហ៊ានវិនិយោគមុនគេដោយមិនស្ទាក់ស្ទើរ  បន្ទប់មកចូររង់ចាំលទ្ធផលដែលកើតពីការវិនិយោគនោះ    ជាការពិតណាស់បើអ្នកវិនិយោគ  ឬរកស៊ីក្រោយគេ  នោះឱកាសជោគជ័យតិចណាស់   ផលចំណេញក៏តិចដែរ  ព្រោះអ្នករកស៊ីមុនយើងគេបានទីផ្សារ  គេបានអ្នកគាំទ្រច្រើន  ហើយគេមានលទ្ធភាពវៃប្រហារយើងគ្រប់ពេលវេលាក្នុងអាជីវកម្ម     មិនថាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ  ឫវិស័យអាជីវកម្មកើតថ្មីក៏ដោយត្រូវតែហ៊ានវិនិយោគមុនគេព្រោះវិស័យនេះមិនចាំយើងទេ  ដីធ្លីកើឡើងជារៀងរាល់ថ្ងៃ  អាជីវកម្មក៏កើតឡើងរាល់ថ្ងៃដែរ   កាលណាចាំឱកាសវិនិយោគអ្នកអាចយឺតពេលក្នុងការវិនិយោគ  ដោយមើលឃើញគេជោគជ័យមុនបាត់ទៅហើយ៕

អ្នករកស៊ីថ្មីថ្មោងចង់ក្លាយជាអ្នកមានត្រូវចេះក្បួនវិនិយោគដែលមិនមានហានិភ័យ

គំនិតនៃការវិនិយោគគឺជារឿងសំខាន់សម្រាប់អ្នកវិនិយោគគ្រប់គ្នាដើម្បីកសាងភាពមានបាន និងមានសេរីភាពហិរញ្ញវត្ថុ ។  ជាការពិតណាស់អ្នកមានភាគច្រើនគេចូលចិត្តវិនិយោគដើម្បីបង្កើតទ្រព្យសម្បតិ្ត  ព្រោះការវិនិយោគនេះហើយដែលបង្កើតលុយកាន់តែច្រើនដល់គេ ។  ក្នុងការវិនិយោគមានច្រើនដូចជា ការវិនិយោគលើអលនទ្រព្យ  ការវិនិយោគលើអាជីវកម្ម   ការវិនិយោគលើផ្សារមូលប័ត្រជាដើម    វិស័យដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជាគឺវិស័យអចលនទ្រព្យ ហើយអ្នកដែលចូលចិត្តវិនិយោគភាគច្រើនក្នុងវិស័យនេះតែម្តង  ជាជាងទៅវិនិយោគវិស័យរូបីយប័ណ្ណដែលមិនមានជំនាញ ។  ស្របគ្នានេះដែរ ដើម្បីវិនិយោគបានត្រឹមត្រូវ ជៀសវាងហានិភ័យដែលកើតមានឡើង អ្នកវិនិយោគត្រូវយល់ដឹងក្បួនវិនិយោគទាំងនេះ៖

១-វិនិយោគអ្វីដែលយើងមានជំនាញ៖    មនុស្សម្នាក់ៗតែងតែមានជំនាញវិជ្ជាជីវៈរបស់ខ្លួនដែលជាប្រភពចំណូលធំជាងគេបង្អស់    ជំនាញនេះគឺជាអ្វីដែលយើងកំពុងប្រកបរបររកស៊ីដូចជា ជំនាញលក់   ជំនាញថតរូប   ជំនាញថតវិដេអូជាដើម  ព្រោះជំនាញនេះបានផ្តល់ហិរញ្ញវត្ថុដល់យើងជារៀងរាល់ខែ ។  អ្នកខ្លះទៀតគាត់រកជំនាញរបស់ខ្លួនមិនទាន់ឃើញនោះទេ  ហើយគាត់មិនដឹងថាខ្លួនឯងចេះស្អីខ្លះ ។  ហើយការវិនិយោគដែលត្រឹមត្រូវគឺការវិនិយោគលើជំនាញរបស់យើងដែលផ្តល់ផលដល់យើងមិនចេះរីងស្ងូត  ហើយបើអ្នកទៅវិនិយោគជំនាញផ្នែកផ្សេងដែលមិនមែនជាជំនាញរបស់អ្នក  នោះអ្នកកំពុងប្រឈមហានិភ័យហើយ 

២-ត្រៀមដើមទុនសម្រាប់ខាត៖     បើអ្នកយកលុយដែលសន្សំបានបន្តិចបន្ទួចទៅវិនិយោគលើអាជីវកម្ម  ឬវិនិយោគលើវិស័យអចលនទ្រព្យដោយរំពឹងថាបានផលលឿន  នោះអ្នកកំពុងប្រឈមហានិភ័យដ៏ខ្លាំងបំផុតហើយ ។  ការដែលលើកមកនេះ  ព្រោះក្នុងការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យកើតឡើងទោះបីស្ថិតក្នុងកម្រិតណាមួយក៏ដោយ    បើអ្នកវិយោគលើអាជីវកម្មកើតថ្មីដោយមិនបានសិក្សាអោយបានស៊ីជម្រៅលើអាជីវកម្មនោះ  អ្នកនឹងបរាជ័យហើយព្រោះហានិភ័យជាប់គាំងហិរញ្ញវត្ថុខ្ពស់ណាស់ ។  ដើម្បីកាត់បន្ថយហានិភ័យទាំងនេះអ្នកត្រូវមានដើមទុកសម្រាប់ត្រៀមខាត  ត្រូវកំណត់រយៈពេលនៃការខាតបង់ទើបមិនមានបញ្ហាកើតឡើង   ហើយជនជាតិជប៉ុនគេបង្កើតអាជីវកម្មមួយភាគច្រើនគេត្រៀមខាតរយៈពេល ៥ឆ្នាំ  បើសិនផុតក្នុងកំឡុងពេល ៥ឆ្នាំ  ហើយនៅតែខាតគេបិទទ្វារហើយ    ប៉ុន្តែជាទូទៅគេសិក្សាលើអាជីវកម្មមួយបានច្បាស់ណាស់  ទើបគេហ៊ានប្រឈមនឹងហានិភ័យនៃការខាតបង់   ទើបភាគច្រើនផែនការនោះតែងតែទទួលបានជោគជ័យ ។

៣-មានលំហូរសាច់ប្រាក់ច្រើនប្រភព៖     ការវិនិយោគតែងតែមានហានិភ័យកើតឡើង   ដើម្បីការពារហានិភ័យកើតឡើងលុះត្រាតែអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ត្រៀមខាត   ជាពិសេសនោះអ្នកមានលំហូរសាច់ប្រាក់ច្រើនប្រភពដែលអាចទប់ស្កាត់ហានិភ័យក្នុងការវិនិយោគ ។  មានអ្នករកស៊ីជាច្រើនក្នុងពិភពលោក  គេមិនរកស៊ីក្នុងមួយមុខរបរតែមួយគត់នោះទេ គឺគេរកស៊ីច្រើនមុខរបរដែលមុខរបរទាំងអស់នេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។  បើសិនមុខរបរណាមួយខាត  មានមុខរបរមួយទៀតចំណេញដែលអាចជួយរំដោះគ្រោះអោយគ្នាទៅវិញទៅមករហូតមុខរបរទាំងអស់នោះសុទ្ធតែដំណើរការណ៍ល្អ  ហើយអ្នករកស៊ីនោះគេក្លាយជាមហាសេដ្ឋី    តួយ៉ាងដូចអ្នកឧកញ៉ា  គិត ម៉េង ស្ថាបនិកក្រុមហ៊ុន Royal Group  ដែលមានក្រុមហ៊ុនសហកម្មសិទ្ធជាច្រើន   ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែទទួលបានជោគជ័យ ។  បើអ្នកមានលំហូរសាច់ប្រាក់ត្រឹមត្រូវ  នោះការវិនិយោគរបស់អ្នកមិនមានហានិភ័យកើតឡើងទេ  ហើយការវិនិយោគតែងតែត្រូវការពេលវេលាណាមួយដើម្បីទទួលបានជោគជ័យ 

៤-រៀនសន្សំក្នុងពេលលំបាក៖      ជាការពិតណាស់អ្នកវិនិយោគថ្មីថ្មើងដែលមិនមានលំហូរសាច់ប្រាក់ច្បាស់លាស់   មិនមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគត្រូវតែមានវិធីសាស្រ្តដើម្បីកាត់បន្ថយការចំណាយ   និងមានវិធីសាស្ត្រដើម្បីសន្សំធនធានដែលមានតិចតួចអោយរក្សាបានយូរអង្វែងដល់ពេលមួយដែលការវិនិយោគរបស់អ្នកទទួលបានជោគជ័យ    អ្នកវិនិយោគអាជីវកម្មកើតថ្មីជាច្រើនពួកគេជោគជ័យដោយសារការចេះសន្សំសំចៃធនធានដែលខ្លួនមាន   មិនត្រូវចំណាយលើសំភារៈផ្តេសផ្តាសដែលនាំអោយក្ស័យធន    ដូច្នោះបើអ្នកជាអ្នកវិនិយោគលើផ្នែកណាមួយនៃអាជីវកម្ម  ត្រូវតែចេះគ្រប់គ្រងការចំណាយ   ត្រូវចេះក្បួនសន្សំអោយបានត្រឹមត្រូវដើម្បីបន្តស្វែងរកភាពជោគជ័យក្នុងការវិនិយោគ ។

៥-សិក្សារៀនសូត្រពីអ្នកជំនាញ៖    មិនថាការរកស៊ី  ឬវិនិយោគផ្នែកណាក៏ដោយការចាប់ផ្តើមវិនិយោគដំបូងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នោះទេ ។  ប៉ុន្តែបន្ទាប់ពីការវិនិយោគជួបហានិភ័យច្រើនលើកច្រើនទៅ  នោះអ្នកវិនិយោគមានចំណេះដឹងបានទូលំទូលាយជាងមុខ    ហើយដើម្បីសិក្សាអំពីការវិនិយោគមួយអោយបានត្រឹមត្រូវអ្នកវិនិយោគត្រូវបន្តសិក្សា  នឹងស្វែងយល់ពីការវិនិយោគនោះអោយបានទូលំទូលាយ រៀនសូត្ររាល់ថ្ងៃដើម្បីអោយខ្លួនមានចំណេះដឹងក្នុងការដោះស្រាយហនិភ័យណាមួយដែលដែលជាប់គាំង 

៦-វិនិយោគដើម្បីរង់ចាំ ប្រសើរជាងរង់ចាំដើម្បីវិនិយោគ៖       ការវិនិយោគយើងមិនអាចកំណត់់ថាបានផលលឿននោះទេ  ហើយក៏មិនប្រាកដថាឱកាសចំណេញយូរដែរ    អ្វីដែលអ្នកវិនិយោគគួរធ្វើគឺ  សិក្សាលើផ្នែកណាមួយដើម្បីវិនិយោគ  បន្ទាប់មកហ៊ានវិនិយោគមុនគេដោយមិនស្ទាក់ស្ទើរ  បន្ទប់មកចូររង់ចាំលទ្ធផលដែលកើតពីការវិនិយោគនោះ    ជាការពិតណាស់បើអ្នកវិនិយោគ  ឬរកស៊ីក្រោយគេ  នោះឱកាសជោគជ័យតិចណាស់   ផលចំណេញក៏តិចដែរ  ព្រោះអ្នករកស៊ីមុនយើងគេបានទីផ្សារ  គេបានអ្នកគាំទ្រច្រើន  ហើយគេមានលទ្ធភាពវៃប្រហារយើងគ្រប់ពេលវេលាក្នុងអាជីវកម្ម     មិនថាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ  ឫវិស័យអាជីវកម្មកើតថ្មីក៏ដោយត្រូវតែហ៊ានវិនិយោគមុនគេព្រោះវិស័យនេះមិនចាំយើងទេ  ដីធ្លីកើឡើងជារៀងរាល់ថ្ងៃ  អាជីវកម្មក៏កើតឡើងរាល់ថ្ងៃដែរ   កាលណាចាំឱកាសវិនិយោគអ្នកអាចយឺតពេលក្នុងការវិនិយោគ  ដោយមើលឃើញគេជោគជ័យមុនបាត់ទៅហើយ៕

ដកស្រង់ចេញពីBussinesCambodia

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk