Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភាជាតិកូរ៉េនឹងបើកកិច្ចប្រជុំពិនិត្យច្បាប់ថ្មី "Sulli Act" ប្រឆាំងជនបញ្ចេញមតិព្យាបាទ

  • បោះពុម្ព

ផ្អែកតាមសេចក្ដីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី ១៦ ខែតុលានេះថា សមាជិកប្រហែលជា ៩នាក់របស់ រដ្ឋសភាកូរ៉េខាងត្បូង បានឯកភាពគ្នាពិនិត្យច្បាប់ថ្មីប្រឆាំងនឹងមតិមិនល្អក្នុងន័យព្យាបាទចំពោះជនណាម្នាក់។

ច្បាប់ថ្មីនេះមានឈ្មោះហៅក្រៅ "Sulli Act” ជាច្បាប់ដែលបង្កើតឡើងក្នុងបំណងរឹតបន្តឹង ប្រឆាំងនឹងការបញ្ចេញមតិយោបល់ ក្នុងន័យព្យាបាទបង្កើតរឿងមិនល្អ ដោយប្រើឈ្មោះមិនពិតប្រាកដ ឬបន្លំខ្លួនជាជនអនាមិក។ អនុគណៈកម្មការ នឹងប្រមូលផ្ដុំមតិ ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានលម្អិត ក៏ដូចជាសេចក្ដីស្នើដែលមានក្នុងច្បាប់ "Sulli Act” នៅពេលណាមួយជាក់លាក់ក្នុងអំឡុងខែធ្នូ មានន័យថានៅគម្រប់ ៤៩ថ្ងៃបន្ទាប់ពីមរណភាពរបស់ Sulli។

អ្នកតំណាងពីខាងសមាគមវប្បធម៌ និងសិល្បៈរបស់កូរ៉េ សមាគមសិល្បករ សហព័ន្ធសហជីពកូរ៉េ និងសហភាពសហព័ន្ធអ្នកនយោបាយ ក៏ដូចជាតារាៗជាង ២០០នាក់ដែលជាអ្នកប្រឈមមុខនឹងព្យុះភ្លៀង Comment គំរាមកំហែងពីជនអនាមិក ឬអ្នកស្គាល់ Sulli ជិតស្និទ្ធក៏នឹងត្រូវចូលរួមជាមួយអនុគណៈកម្មធិការក្នុងកិច្ចប្រជុំដែលរៀបចំនៅសាលរដ្ឋសភាជាតិនាពេលខាងមុខ៕

ដកស្រង់ពី៖ Sabay