Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាយហ្វូន ជំនាន់ ៦ នឹងបង្ហាញខ្លួន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ

  • បោះពុម្ព

ក្រុមហ៊ុន អេផល (Apple) នឹង បង្ហាញខ្លួន អាយហ្វូន (iPhone) ជំនាន់ក្រោយ (iPhone 6) នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ នេះបើយោងតាម ការអះអាងរបស់ គេហទំព័រ រីកូដ (Recode.Net)។ គេហទំព័រល្បីៗ ដទៃទៀត ដូចជា Bloomberg និង WSJ ក៏បានធ្វើការ រាយការណ៍ ដូចគ្នានេះដែរ ដោយសំអាងលើ ព័ត៌មានផ្ទៃក្នុង របស់អេផល។

រីកូដ ជឿជាក់ថា នោះគឺជាថ្ងៃ ដ៏សាកសមបំផុត ព្រោះ ព្រឹត្តិការណ៍សំខាន់ៗ ច្រើនធ្វើ នៅខែនោះ ដូចជា ការបង្ហាញខ្លួន អាយហ្វូន ៥ ជាដើម។ ចំណែក អ្នកប្រើប្រាស់ នឹងអាចចាប់ផ្តើម ទិញ អាយហ្វូន ៦ មួយអាទិត្យកន្លះ ក្រោយមក គឺចំថ្ងៃទី១៩ ខែកញ្ញា។ រីកូដ ជឿជាក់ថា អាយហ្វូន ៦ អេក្រង់ ៤.៧ អីុង ប្រាកដជា ត្រូវបាន គេប្រកាស នៅថ្ងៃនោះ តែសំរាប់ អាយហ្វូន ៦ អេក្រង់ ៥.៦ អីុង អាចនឹង ត្រូវពន្យាពេល ដោយសារតែ បញ្ហា ចង្វាក់ផលិតកម្ម របស់វា៕