Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្អាត​ខ្មែរ​មក​ដឹង​ពី​ការ​ចំណាយ​មុន​ពេល​ចូល​ប្រកួត​បវរកញ្ញា

  • បោះពុម្ព

ជ័យលាភីការប្រកួតជ្រើសរើសបវរកញ្ញាធំៗអាចទទួលបានរង្វាន់ជាច្រើនដូចជា ការឧបត្ថម្ភពីក្រុមហ៊ុនធំៗ កុងត្រាការផ្សាយពាណិជ្ជកម្ម និងប្រាក់រង្វាន់ជាដើម ។

សម្រាប់កម្មវិធីដូច Miss USA វិញ រង្វាន់ថែម ទាំងរួមមានអាហារូបករណ៍ការអប់រំថ្នាក់ខ្ពស់ថែមទៀតដែលសរុបមានតម្លៃដល់ទៅរាប់រយពាន់ដុល្លារ ។ ប៉ុន្តែមុននឹងមានឱកាសក្នុងការចូលរួម ដើម្បីដណ្តើមយករង្វាន់ទាំងនេះបេក្ខនារីក៏ត្រូវធ្វើការវិនិយោគ និងលះបង់ថវិកាជាច្រើនជាមុនផងដែរ ។

អ្នកនាង ស៊ីណា ប្រាដហាន (Sheena Pradhan) ដែលធ្លាប់ចូលរួមកម្មវិធី Miss New York ក្នុងឆ្នាំ២០១៥ បានប្រាប់ឲ្យដឹងថា ឱកាសឈ្នះរបស់អ្នក គឺអាស្រ័យលើលុយដែលអ្នកចាយ ។ កញ្ញាចំណាយថវិកាច្រើនជាង១២,០០០ ដុល្លារទៅទៀត ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធីនេះ ហើយកញ្ញាមិនបានឆ្លងផុតវគ្គទីពីរផង ។

កញ្ញាបានចែករំលែកថា កញ្ញាបានត្រៀមខ្លួនសម្រាប់ការប្រកួតខាងលើរយៈពេល១ឆ្នាំ និងចំណាយពេល៦ថ្ងៃក្នុងមួយសប្តាហ៍ ព្រមទាំងចំណាយច្រើនជាង១ពានដុល្លារទៅទៀតដើម្បីរៀនពីវិធីដើរម៉ូដ ។ លើសពីនេះទៅទៀត កញ្ញាបានចំណាយ៣,៦០០ ដុល្លារទៅលើគ្រូបង្វឹកការថ្លែងសន្ទរកថា ១,៦០០ ដុល្លារលើរ៉ូប និង១,៦០០ ដុល្លារលើការធ្វើសក់ និងផាត់មុខក្នុងកំឡុងពេលប្រកួតពីរថ្ងៃ ។

ជាមួយគ្នានេះផងដែរ កញ្ញា រ៉េណា ឃូអាយ (Rena Kuai) ដែលអាយុ២៨ឆ្នាំ បានចូលរួមការប្រកួតជាមួយកញ្ញា ស៊ីណា ចំណាយអស់៣ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែកញ្ញាស្តាយក្រោយដែលមិនបានចំណាយបន្ថែមទៅលើរ៉ូប និងការហ្វឹកហាត់ផ្សេងៗ ។ ចំណែកឯកញ្ញា ខាធឺរីន អេស្ត្រាដា (Katherine Estrada) ដែលមានអាយុ២៨ឆ្នាំ នៅមិនទាន់សងបំណុលអស់ពីការវិនិយោគលើការត្រៀមខ្លួនផង បន្ទាប់ពីចំណាយអស់៤ពាន់ដុល្លារ ។ ដោយហេតុដូចនេះ កញ្ញាត្រូវធ្វើការជាអ្នករត់តុមួយទៀត ដើម្បីសងបំណុលដែលខ្លួនមាន ។

កញ្ញាបានចែករំលែកថា កញ្ញាសម្រេចចិត្តចូលរួមកម្មវិធីនេះ ព្រោះតែជឿជាក់ថា ខ្លួនស្អាត និងឆ្លាត ប៉ុន្តែពេលដែលចូលទៅដល់កម្មវិធីទើបដឹងថា មានស្ត្រីជាច្រើនដែលសុទ្ធតែស្អាតៗ និងឆ្លាតៗ ដូច្នេះទើបពួកគេត្រូវចំណាយច្រើនបន្តិច ដើម្បីទទួលបានការចាប់អារម្មណ៍ ។

ទោះជាបេក្ខនារីចូលរួមកម្មវិធីប្រលងបវរកញ្ញានៅប្រទេសកម្ពុជាប្រហែលជាមិនចំណាយដល់កម្រិតខាងលើពិតមែនក្តី ការចែករំលែកខាងលើនេះ មានគោលដៅបង្ហាញប្រាប់ថា បេក្ខនារីស្អាតៗដែលអ្នកមើលឃើញតាមទូរទស្សន៍ទាំងនោះ ប្រហែលជាកំពុងធ្វើការលះបង់យ៉ាងច្រើន ដើម្បីចូលរួម ហើយពួកគេថែមទាំងទទួលបានការបង្វឹកពីអ្នកជំនាញច្បាស់លាស់ថែមទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងប្តេជ្ញារបស់ពួកគេ ៕

ដកស្រង់ពី៖ Sabay