បណ្តាញសង្គម

តារា​ច្រៀង បាន មុនី​ល័​ក្ខ និង ឌី​ជេ ខេក ត្រូវ​គ្នា​វិញ​ឬ?

រាជធានីភ្នំពេញ ៖ នៅក្នុងសង្គមសិល្បៈក៏ដូចជាបណ្តាញសារព័ត៌មានសុទ្ធតែបានដឹងខ្លះៗហើយថា កញ្ញា បាន មុនីល័ក្ខ ដែលជាតារាចម្រៀងទើបចូលផលិតកម្មថោនថ្មីៗមកនេះ និង ឌីជេ ខេក (Dj Cake)

ស្និតស្នាលនឹងគ្នាជាគូស្នេហ៍ រហូតធ្លាប់លេចឭថា ពួកគេទាំង ២បានភ្ជាប់ពាក្យថែមទៀតផង ។ ក្រោយមកបានបែកបាក់គ្នា ទើបតែចុងក្រោយនេះ ភ្លើងស្នេហ៍បានឆេះឆួលឡើងវិញនៅពេលធ្លាយរូបថតកៀកកើយគ្នា ។ហើយរវាង បាន មុនីល័ក្ខ និង ឌីជេ ខេ គឺពួកគេធ្លាប់ភ្ជាប់ពាក្យជាមួយគ្នា ប៉ុន្តែក្រោយមកអ្នកទាំងពីរបានបែកបាក់គ្នាជាច្រើនឆ្នាំមកហើយ តែពេលនេះពួកគេបានងាកមកស្និតស្នាលនឹងគ្នា ធ្វើឱ្យក្លាយជារឿងមួយដែលទស្សនិកជនតាមដានឡើងវិញ ព្រោះបើនិយាយពី ឌីជេ ខេក វិញក៏មានម្ចាស់បេះដូងថ្មីហើយដែរ ។

អតីតបេក្ខនារីលេចធ្លោមួយរូបក្នុងកម្មវិធី The Voice Cambodia រដូលកាលទី១ បាន មុន្នីល័ក្ខ ធ្លាប់ប្រាប់ថា ទោះជានាងផ្ដាច់ពាក្យពី Dj Cake មែន ប៉ុន្តែនាងនៅតែមានការរាប់អានជាមួយអតីតគូដណ្ដឹងរូបនេះដដែល គឺបើជួបគ្នាចៃដន្យ និយាយរកគ្នាដូចមុន មិនមែនពាក់មុខយក្សដាក់គ្នាឡើយ ។

ការវាចារបស់ បាន មុន្នីល័ក្ខ ពេលនេះ គឺជាការពិតដូចអ្វីដែលនាងបាននិយាយមែន ព្រោះថា នាងមិនត្រឹមតែនៅនិយាយរកគ្នាជាមួយអតីតគូដណ្ដឹងនោះទេ ប៉ុន្តែថែមទាំងថតរូបស្និទ្ធស្នាលជាមួយគ្នាដូចកាលនៅស្រលាញ់គ្នាអ៊ីចឹងដែរ ។ ចំពោះ ឌីជេ ខេក វិញក៏បានឲ្យដឹងដែរថា លោក និង មុនីល័ក្ខ គ្មានអ្វីអាថ៌កំបាំងឡើយយើងនៅរាប់អានគ្នា នាងនៅតែទទួលច្រៀងតាមកម្មវិធីដែលលោកស្នើ ។

ការងារដឹងការងារ យើងមិនឲ្យមានការភាន់ច្រឡំនោះទេ ព្រោះគាត់ទទួលបានជោគជ័យច្រើនលើសិល្បៈទើបមិនចង់ឲ្យមានព័ត៌មានមិនល្អបោកបក់មកលើគាត់ ៕

ដកស្រង់ពី៖ Sabay