បណ្តាញសង្គម

បាត់មុខរាប់ឆ្នាំ​ ពេល​នេះ​ Kim Soohyun ត្រៀមត្រឡប់​មក​វិញ​ជាមួយ​រឿង​ថ្មី​

ផ្អែកតាមប្រភពជិតស្និទ្ធបានឲ្យដឹងនៅថ្ងៃទី ១៧ ខែតុលានេះថា តារាសម្ដែង Kim Soohyun នឹងគ្រងតំណែងជាតួឯកប្រុសក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN មានចំណងជើងថា "Psycho But It's Okay” ត្រៀមបញ្ចាំងនៅឆ្នាំ ២០២០។

ភាពយន្តភាគថ្មីនេះ ចង់បង្ហាញពីខ្សែជីវិតរបស់ Moon Kangtae (សម្ដែងដោយ Kim Soohyun) អ្នកយាមមន្ទីរពេទ្យសម្រាប់អ្នកមានជំងឺផ្លូវចិត្ត ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ដេលមិនស្គាល់អ្វីជាស្នេហា តែសូម្បី Moon Kangtae ខ្លួនឯងក៏មិនធ្លាប់ជឿលើរឿងស្នេហាដែរ។

ប្រសិន Kim Soohyunចេញមុខបញ្ជាក់ពីការថតរឿងថ្មីនេះ ដូចនេះមានន័យថា "Psycho But It's Okay” នឹងក្លាយជាចំណងដៃដំបូងបង្អស់របស់លោក ស្វាគមន៍អ្នកគាំទ្រ ក្រោយវិលពីបំពេញកាតព្វកិច្ចជាទាហានចប់សព្វគ្រប់ កាលពីខែកក្កដា៕

 

ដកស្រង់ពី៖ Sabay