Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានលុយខ្លះដែរ តែគ្មានគំនិតរកស៊ី អាចយកលុយមកធ្វើរឿងទាំងនេះ បង្កើនចំណូលបន្ថែម!

  • បោះពុម្ព

មនុស្សមួយចំនួន មានប្រាក់ខែខ្ទង់ពាន់ដុល្លារ ហើយចាយគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងគ្រួសារ ថែមទាំងសល់លុយច្រើនគួរសម។ យ៉ាងណាមិញពួកមិនមានគំនិតរកស៊ី

ពោលគឺមិនដឹងថាត្រូវរកស៊ីអ្វីដើម្បីបង្កើនចំណូលរបស់ខ្លួនបន្ថែម។

ខាងក្រោមនេះ Business Cambodia សូមលើកយកនូវរឿងមួយចំនួន ដែលអ្នកមិនមានគំនិតរកស៊ី អ្នកអាចយកលុយមកធ្វើរឿងទាំងនេះ ដើម្បីបង្កើតលុយបន្ថែម៖

 

១. ចូលហ៊ុនជាមួយអាជីវកម្មថ្មីៗដែលអ្នគិតថាមានសក្ដានុពល

បើអ្នកជាមនុស្សដែលមានលុយកាន់ក្នុងដៃច្រើន តែមិនទាន់នឹកឃើញគំនិតអាជីវកម្មឬមិនមានគំនិតរកស៊ី លោកអ្នកអាចសំឡឹងរកអាជីវកម្មណាថ្មីៗដែលទើបចាប់ផ្ដើម។ ជួលកាល អាជីវកម្មថ្មីដែលទើបបង្កើតតែងតែត្រូវការដើមទុនក្នុងពង្រីកសក្ដានុពលរបស់ខ្លួន។ ដូច្នេះអ្នកដែលមានលុយកាន់ក្នុងដៃច្រើនមានឱកាសក្លាយជាម្ចាស់ភាគហ៊ុននៃអាជីវកម្មនោះតាមរយៈការចូលហ៊ុនវិនិយោគពង្រីកអាជីវកម្ម។ មាននមុស្សមួយចំនួនមានគំនិតឬគម្រោងអាជីវកម្មច្បាស់លាស់តែពួកគាត់ខ្វះដើមទុនក្នុងការចាប់ផ្ដើម ដូច្នេះវាជាឱកាសរបស់អ្នកក្លាយជាម្ចាស់ភាគហ៊ុននៃអាជីវកម្មនោះ។ យ៉ាងណាមិញ មុននឹងសម្រេចចិត្តចូលហ៊ុនវិនិយោគជាមួយអាជីវកម្មថ្មីៗ អ្នកត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ជាមុនសិនថាតើអាជីវកម្មនោះអាចនឹងមានសក្ដានុពលឬអត់នាពេលអនាគត់ ដើម្បីជៀសវាងខាតលុយទទេពេលចូលហ៊ុនវិនិយោគ។

២. វិនិយោគលើផ្សារហ៊ុន

នៅកម្ពុជាយើងក៏មានផ្សារភាគហ៊ុន ដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា។ ផ្សារមូលបត្រកម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុនក្នុងស្រុកចំនួន៥បានបញ្ជីបោះផ្សារលក់ភាគហ៊ុនជាសាធារណៈ។ បើអ្នកមានលុយច្រើនគួរសម អ្នកអាចវិនិយោគទិញភាគនៃក្រុមហ៊ុនក្នុងណាមួយបោះលក់ភាគហ៊ុនក្នុងផ្សារហ៊ុន។ ការវិនិយោគលើផ្សារហ៊ុនអ្នកនឹងទទួលបានផលចំណេញនៅពេលភាគហ៊ុនភាគហ៊ុនឡើងថ្លៃ។ មួយវិញទៀតអ្នកនឹងទទួលបានភាគលាភទៅតាមទំហំវិនិយោគរបស់អ្នក។ ឧទាហរណ៍៖ អ្នកវិនិយោគទិញហ៊ុន ក្រុមហ៊ុនកំពង់ផែក្រុងព្រះសីហនុ ចំនួន ១ពាន់ហ៊ុន នោះអ្នកនឹងទទួលបានភាគលាភពេលក្រុមហ៊ុនកំពង់ផែក្រុងព្រះសីហនុ រកស៊ីចំណេញ តែក្រុមហ៊ុនរកស៊ីខាត អ្នកក៏ខាតដែរ។

៣. វិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ( Forex)

រូបិយប័ណ្ណអន្តរជាតិ( Forex) គឹត្រូវបានគេវិនិយោគជារៀងរាល់ថ្ងៃទូទាំងពិភពលោក។ តាមពិតទៅការរូបិយប័ណ្ណអន្តរជាតិ( Forex)នេះ វាទាមទារឲ្យយើងស្វែងយល់ឲ្យបានច្បាស់លាស់មុនសិន មួយវិញទៀតការវិនិយោគនេះ វាហាក់ដូចជាថ្មីសម្រាប់ទីផ្សារកម្ពុជាយើង ដូច្នេះមិនសូវមានប្រជាជនច្រើនយល់ពីការវិនិយោគនេះទេ។  រូបិយប័ណ្ណអន្តរជាតិគឺជាការវិនិយោគទទួលបានផលចំណេញពីគម្លាត់ថ្លៃ រវាងរូបិយប័ណ្ណមួយទៅរូបិយប័ណ្ណ។ ឧទាហរណ៍៖ អ្នកយកលុយ៥០ដុល្លារ ទៅដូរយកលុយរៀលខ្មែរ នោះអ្នកនឹងទទួលចំណេញលើគម្លាតថ្លៃ ព្រោះប្រាក់ដុល្លារ ថ្លៃជាងប្រាក់រៀល។ នៅកម្ពុជាយើងមាន ក្រុមហ៊ុនសមភាគីកណ្ដាល និងក្រុមហ៊ុនឈ្មួញជើងសារជាច្រើន សម្រាប់ផ្ដល់ប្រឹក្សាក្នុងការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ( Forex)។

៤. ទិញដីទុកលក់យកចំណេញ

ចំពោះអ្នកដែលមានលុយមួយចំនួន តែមិនមានគំនិតរកស៊ី គួរស្វែងយកទិញដីនៅកន្លែងណាមួយក្នុងតម្លថោកសមរម្យ តែអ្នកក៏ត្រូវដឹងថាដីដែលអ្នកទិញទុកលក់យកចំណេញនោះ គឺស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលពោលគឺដីដែលអ្នកទិញ ត្រូវមានគម្រោងអភិវឌ្ឍន៍នាពេលខាងមុខនោះអ្នកទើបអ្នកអាចលក់បានផលចំណេញច្រើន។

៥. ទិញផ្ទះដាក់ជួលឲ្យគេ

ការវិនិយោគទិញផ្ទះសម្រាប់ដាក់ជួលឲ្យគេរស់នៅ គឺជាការវិនិយោគមួយដែលមិនពិបាកឡើយ ពោលគឺបើអ្នកមានផ្ទះក្នុងក្រុងសម្រាប់ដាក់ជួលឲ្យគេនៅ ក្នុងមួយខែៗអ្នកចាំតែកើបលុយពីកាដាក់ជួលអចលនទ្រព្យរបស់អ្នក ហើយបើអ្នកមានផ្ទះកាន់តែច្រើនអ្នកមិនចាំបាច់ធ្វើការមួយថ្ងៃ៨ម៉ោងក៏លុយហូរចូលហោប៉ៅដែរ។

៦. យកលុយដាក់ធនាគារ យកការប្រាក់

តាមពិតទៅការសន្សំលុយក្នុងធនាគារក៏ត្រូវបានចាត់ទុកថាជាការវិនិយោគដែរ ហើយម្យ៉ាងវិញទៀតការដាក់លុយក្នុងធនាគារ មានសុវត្ថុភាពខ្ពស់មិនភ័យខ្លាចបាត់លុយ។ បើអ្នកមានលុយច្រើនមិនយកធ្វើអី អាចយកមកសន្សំនៅធនាគារយកការប្រាក់។ គណនីសន្សំមានច្រើនប្រភេទ តែដើម្បីបានការប្រាក់ខ្ពស់អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តជ្រើសរើសយកគណនីនេះ ទាល់តែអ្នកមានប្រាក់ចំណូលច្រើនគួរសម ហើយមានចំណូលថេរជារៀងរាល់ខែ៕

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk