បណ្តាញសង្គម

Song Hye Kyo បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​នៅ​កូរ៉េ បន្ទាប់​ពី​លែង​លះ

កាលពីថ្មីៗនេះ តារាសម្ដែងជើងចាស់ Song Hye Kyo បានបង្ហាញខ្លួនលើកដំបូងជាសាធារណៈ បន្ទាប់ពីរឿងរ៉ាវលែងលះគ្នាជាមួយនឹង Song Joong Ki កាលពីខែកក្ដដា។

កាលពីព្រឹកមិញនេះ Lee Hye Young អ្នកតុបតែងសក់របស់ Song Hye Kyo បានចែករំលែករូបភាពមួយចំនួនរបស់តារាសម្ដែងរូបនេះ។ រូបភាពទាំងនោះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក្នុងថ្ងៃចូលរួមកម្មវិធីរបស់ហាងគ្រឿងអលង្ការយីហោ Chaumet ក្នុងទីក្រុងសេអ៊ូល។

តួឯកស្រីប្រចាំកូរ៉េនេះគឺជាអ្នកតំណាងឲ្យគ្រឿងអលង្ការឈ្មោះ Chaumet ផ្ទាល់តែម្ដង ហើយ Chaumet បានបង្ហោះរូបស្អាតរបស់តារាស្រីរូបនេះដូចគ្នា។ ខណៈនេះដែរ Song Hye Kyo ក៏កំពុងតែពិភាក្សានៃការថតរឿងថ្មីមួយដែលមានចំណងជើងថា «Anna»។

ទស្សនារូបភាពស្អាតៗពីតារាស្រីល្បីរូបនេះទាំងអស់គ្នា៖

 

 

ដកស្រង់ពី៖ Sabay