Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hong Seok Chun៖ IU គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​ទៅ​ដល់​បុណ្យ​សព​ Sulli មុនគេ

  • បោះពុម្ព

ចុងភៅដ៏ល្បីប្រចាំប្រទេសកូរ៉េ លោក Hong Seok Chun ដែលជាមិត្តជិតស្និទ្ធរបស់ Sulli បានប្រាប់ឲ្យដឹងថា តារាចម្រៀងទោល IU គឺជាមនុស្សតែម្នាក់គត់ដែលទៅដល់ពិធីបុណ្យរបស់ Sulli មុនគេ ហើយនាងបាននៅទីនោះរហូតដល់ពិធីចប់រួចរាល់អស់។

Hong Seok Chun ក៏បានអញ្ជើញចូលរួមពិធីបុណ្យតារាសម្ដែង Sulli កាលពីសប្ដាហ៍មុន ហើយបានប្រាប់ថា IU នៅក្នុងពិធីតាំងពីដំបូងរហូតដល់ចុងបញ្ចប់នៃកម្មវិធី។ តារាសម្ដែង IU បានឈរនៅក្នុងពិធី ព្រមទាំងជួយទទួលភ្ញៀវដែលជិតស្និទ្ធជាមួយ Sulli ផងដែរ។

Hong Seok Chun ក៏មិត្តជិតស្និទ្ធម្នាក់របស់តារាចម្រៀងនិងសម្ដែង Sulli ហើយលោកក៏ជួយអ្វីមិនបាន ក្រៅពីបង្ហាញអារម្មណ៍នៃភាពសោកស្ដាយចំពោះការបាត់បង់ Sulli ។ ចុងភៅរូបនេះក៏បានបន្ថែមថា រូបលោកគួរតែជួយ Sulli ឲ្យបានច្រើនជាងនេះ។

ដកស្រង់ពី៖ Sabay