Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធសាស្រ្តធ្វើជំនួញ៣ របស់ គិត ម៉េង ធ្វើឲ្យ Royal Group ក្លាយក្រុមហ៊ុនយក្សនៅស្រុកខ្មែរ!

  • បោះពុម្ព

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុមគឺជាក្រុមហ៊ុនយក្សមួយនៅកម្ពុជាដែលដឹកនាំដោយប្រធានអ្នកឧកញ៉ាគិតម៉េង និងបងប្រុសរបស់លោកជាអនុប្រធាន ឧកញ៉ា គិត

ធាង។ ក្រុមហ៊ុននេះមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនមានដូចជាក្រុមហ៊ុនផ្នែក ទូរគមនាគមន៍, ប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ, ការធានារ៉ាប់រង់, កន្លែងអប់រំ, អចលនទ្រព្យ, ពាណិជ្ជកម្ម និងកសិកម្ម។

 

តើលោក ឧកញ៉ា គិត ម៉េង មានយុទ្ជសាស្រ្ដដឹកនាំក៏ដូចគ្រប់គ្រងក្រុមហ៊ុនយ៉ាងដូម្ដេចខ្លះ រហូតក្រុមហ៊ុនមួយនេះក្លាយជាក្រុមដ៏ធំបំផុតនៅកម្ពុជា?

ជាការពិតអាជីវកម្មរបស់លោក ឧកញ៉ា គិត ម៉េង មានមួយចំនូនក៏មានការធ្លាក់ផងដែល ប៉ុន្ដែយ៉ាងណាមិញដោយសារលោក ឧញ៉ា បានប្រើប្រាស់នូវយុទ្ធសាស្រ្ដធ្វើជំនួញទាំង ៤ នេះទើបធ្វើអោយលោកអាចកសាងក្រុមហ៊ុន រ៉ូយ់ាល់ គ្រុបដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើនបំផុតនិងក្លាយជាក្រុមហ៊ុនដូចសព្វថ្ងៃ។ ខាងក្រោមនេះគឺជា យុទ្ធសាស្រ្តទាំង ៥ របស់លោក ឧញ៉ា៖

១. ឈានចូលទីផ្សារមុនគេ(យុទ្ធសាស្រ្តសមុទ្រខៀវ)

ការចូលទីផ្សារអោយបានមុនពិតជាយុទ្ធសាស្រ្ដដ៏ល្អបំផុតដែលលោក ឧញ៉ា បានធ្វើក្រុមហ៊ុនភាគច្រើនរបស់លោកបានបង្កើតគឺជាប្រភេទក្រុមហ៊ុនរកស៊ីដែលថ្មីនិងពុំទាន់មានគូរប្រកួតប្រជែងនៅឡើយ។

ជាក់ស្ដែងលោក ឧញ៉ា គិត ម៉េង បានវិនិយោគលើក្រុមហ៊ុន ធួរ៉ូយ៉ាល់រៀលវេរ ដែលក្រុមហ៊ុនដឹកជញ្ចូនតាមផ្លូវដែក។ ពិតណាស់ក្រោយបញ្ចប់សង្គ្រាមផ្លូវដែកនៅកម្ពុជាខូចខាតស្វើរទាំងស្រុង  លោក ឧកញ៉ា ក៏ទទួលសិទ្ធវិនិយោគផ្ដាច់មុខលើក្រុមហ៊ុនមួយនេះ ក្នុងរយៈពេល ៣០ឆ្នាំ។ ការដឹងជញ្ចូនតាមផ្លូវដែកគឺជាអាជីវកម្មថ្មីនៅកម្ពុជា និងត្រូវការដើមទុនច្រើនដើម្បីវិនិយោគ ដូច្នេះហើយពិបាកនឹងរកដៃគូរប្រកួតប្រជែងណាអាចកសាងសង់ផ្លូវដែកថ្មីមកទីផ្សាររបស់លោក ឧក ញ៉ា ណាស់។

ដូចគ្នាដែរ ក្រុមហ៊ុន ស៊ែលខាត( Callcard)  គឹជាក្រុមហ៊ុនទូរសព្ទចល័តដំបូងបង្អស់នៅកម្ពុជា។ ក្រោយពេលត្រលប់មកដល់ស្រុកខ្មែរវិញលោក ឧញ៉ា បានមើលឃើញថាប្រជាជនកម្ពុជាពុំទាន់មានទូរសព្ទប្រើនៅឡើយ លោកក៏សម្រេចចិត្ដបង្ដើតក្រុមហ៊ុននេះឡើងដើម្បីបំរើសេវាដល់ប្រជាជនកម្ពុជាដែលកំពុងមានតម្រូវយ៉ាងខ្លាំងទៅលើផ្នែកទំនាក់ទំនង។

២. ចាប់ដៃគូរបរទេសដែលមានជំនាញខ្ពស់

លោក ឧកញ៉ា គិត ម៉េង គឺជាវិនិយោគិនដែលពូកែគៀរគរវិនិយោគិនបរទេសមកវិនិយោគនៅក្នុងកម្ពុជាច្រើនបំផុត។ ក្នុងចំណោមក្នុងហ៊ុនទាំងអស់របស់លោកមានក្រុមហ៊ុនជាច្រើនដែលមានភាគហ៊ុនវិនិយោគិនបរទេស មានដូចជា ធនាគារ ANZ Royal ហាងអាហារ KFC ក្រុមហ៊ុនទូរស័ព្ទចល័ត Callcard  ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Airline និងក្រុមហ៊ុនដឹកជញ្ចូន ធួរ៉ូយ៉ាល់ខេមបូឌា សុទ្ធបានបង្កើតឡើងជាក្រុមហ៊ុនបរទេសដែលមានកេរ្ដិ៍ឈ្មោះល្បីនិងមានបច្ចេកវិទ្យាខ្ពស់។

៣.ព្យាករណ៍ពីតម្រូវការណ៍អនាគត

 

ដោយដឹងថានៅពេលអនាគតកម្ពុជានិងមានភ្ញៀវទេសចរណ៍កាន់តែច្រើន និងទស្សនៈវិស័យទូលំទូលាយ លោក ឧកញ៉ា គិត ម៉េង បានបង្កើតក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Airline។ កាលប្រមើមើលពីថ្ងៃអនាគតមួយទៀតគឺនៅពេលប្រទេសកាន់តែរីកចម្រើនកម្ពុជានឹងមានតម្រូវការពត៍មានកាន់តែខ្លាំង។ ជាលទ្ធផលប៉ុស្ដិ៍ទូរទស្សន៍ ២៤ ម៉ោងក៏បានបង្កើតឡើងជាប៉ុស្ដិ៍ទូរទស្សន៍ពត៍មានដំបូងបង្អស់នៅកម្ពុជា។ ជំនាញមើលអនាគតនេះហើយដែលលោក ឧកញ៉ាតែងតែយកមកប្រើមុនពេលសម្រេចចិត្ដបង្កើតអាជីវកម្មអ្វីមួយ។

គួរបញ្ជាក់ថា៖ ស្នាដៃរបស់លោក ឧកញ៉ា គិត ម៉េង បានជួយឲ្យសេដ្ឋីកិច្ចមានការរីកចម្រើន ប្រជាជនជាច្រើនមានការងារធ្វើ និងមានឱកាសបានរៀនជំនាញល្អៗពីក្រុមហ៊ុនរបស់លោកបានផ្ដល់ឲ្យបុគ្គលិក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Royal Group របស់ អ្នកឧញ៉ា គិត ម៉េង មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធក្នុងដៃជិត៣០ក្រុមហ៊ុននៅកម្ពុជាដូជា៖

១. ផ្នែកទូគមនាគមន៍ និងពត៌មានវិទ្យាមាន៖

 

  • ក្រុមហ៊ុនទូរស័ព្វចល័ត Cellcard
  • ក្រុមហ៊ុនRoyal Telecom International រូយ៉ាល់ តេលេខម អ៊ីនធើណែតសិនណល
  • ក្រុមហ៊ុន ថេលេសើស
  • ក្រុមហ៊ុន EZECOM

២.ផ្នែកហិរញ្ញវត្ថុ រួមមាន៖

  • WING CAMBODIA LIMITED SPECIALIZED BANK
  • Infinity General Insurance PLC
  • ROYAL FINANCIAL CORPORATION CO., LTD
  • CAMBODIA LIFE INSURANCE PLC
  • CHAILEASE ROYAL LEASING PLC
  • JTrust Royal

៣. ផ្នែកផ្សព្វផ្សាយពត៌មាននិងកម្សាន្ត

  • ទូរទស្សន CTN
  • ទូរទស្សន៍ MyTV
  • ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ប្រែនសូលូសិន
  • ផលិតកម្មរ៉កប្រូដាក់សិនក៏ប៉ុន្តែត្រូវបានបិទទៅវិញហើយ
  • មជ្ឍមណ្ឌលកម្សាន្តរ៉កអ៊ីនឌឹធែនមែនសិនធើក៏ត្រូវបានបិតដូចគ្នា។

៤. ផ្នែកសណ្ឋាគារ និងរីសត្ស

 

  • រូយ៉ាល់ផាករីសត្សនៅសៀមរាប
  • ធីថានឃីញរីសត្ស អេនកាសស៊ីណូ បាវិត ស្វាយរៀង
  • សណ្ឋាគារ ខេមបូឌីយ៉ាណា។

៥. ផ្នែកអភិវឌ្ឍន៍ អចលនទ្រព្យ

  • អគារពាណិជ្ជកម្មរូយ៉ាល់ថៅវើនៅភ្នំពេញ
  • កោះរ៉ុងនៅខេត្តព្រះសីហនុ
  • North Bridge community នៅភ្នំពេញ ផ្លូវ ២០០៤
  • ក្រុមហ៊ុន The Royal Group ទិញលក់ដី

៦. ផ្នែកពាណិជ្ជកម្ម

  • ក្រុមហ៊ុនដឹករូយ៉ាល់គ្រុបផ្នែកខាងលក់ ផលិតអេឡេត្រូនិច សាមសុង ។
  • ក្រុមហ៊ុនឌឹរូយ៉ាល់គ្រុបផ្នែកលក់ចំណីអាហារ KFC
  • ភោជនីដ្ឋានភីហ្សាហាដ ជាដើម។

៧. ផ្នែកដឹកជញ្ជូន

  • ROYAL RAILWAY CO. LTD
  • GIANT IBIS
  • ROYAL CAMBODIAN LIMOUSINES SERVICE CO., LTD
  • BMW CAMBODIA
  • HELICOPTERS CAMBODIA

 

គួរជម្រាបផងដែរថានៅក្នុងឆ្នាំ១៩៩១ អ្នកឧកញ៉ា គិត ម៉េង  និងបងប្រុសដែលមានឈ្មោះថា គិត សោភ័ណ បានបើកហាងលក់គ្រឿងសង្ហារឹមនិងសម្ភារៈការិយាល័យ ទៅឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា ដោយរួមមានទិញសិទ្ធលក់ និងម៉ាស៊ីនថតចម្លងម៉ាកCanon ផងដែល ពោលគឺមុនពេលដែលលោកបានបង្កើត ក្រុមហ៊ុន The Royal Group។