Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

EXO និង​ BTS មានឈ្មោះ​ប្រកួតដណ្ដើមពានរបស់ "American Music Awards” ឆ្នាំ​នេះ

  • បោះពុម្ព

ក្រុមចម្រៀងជួរមុខប្រចាំពិភព K-Pop ២ក្រុមគឺ BTS និង EXO បានទទួលឱកាសពិសេសដូចគ្នានៅប៉ែកអឺរ៉ុបសម្រាប់ឆ្នាំនេះ។

BTS មានឈ្មោះជាប់ក្នុងបេក្ខភាពទទួលពានរង្វាន់ដល់ទៅ ៣ ស្របពេល EXO ក៏មាន ១ដែរ។ សម្រាប់ពានរង្វាន់ ដែល BTS ឈរឈ្មោះដណ្ដើមនោះមាន ទី១ “Favorite Duo or Group – Pop/Rock” ជាមួយក្រុម Jonas Brothers និង Panic! At The Disco។ ទី២ ពាន "Tour of the Yea” ប្រកួតជាមួយ Ariana Grande, Elton John, P!nk, និង Ed Sheeran។

ដោយឡែក ឈានចូលពានទី ៣ គឺ "Favorite Social Artist” គឺជាពានដែល BTS និង EXO មានមុខរួមគ្នា លើតារាងបេក្ខភាព ជាមួយ Billie Eilish, Ariana Grande, and Shawn Mendes។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ពាន "Favorite Social Artist” នេះ BTS ជាម្ចាស់តំណែង ប៉ុន្តែឈានចូលឆ្នាំ ២០១៩ នេះចង់ដឹងថា តើក្រុមនេះអាចលើកពាននេះ ឬធ្លាក់ទៅលើតារារូបណា សូមរង់ចាំតាមដានទាំងអស់គ្នា៕

ដកស្រង់ពី៖ Sabay