Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យាយ និងចៅ បញ្ចេញស្នាដៃក្នុងរឿងភាគខ្មែរ «តួគេខ្ញុំសម្តែង» នៅភីអិនអិន

  • បោះពុម្ព

ជឿជាក់ថាទស្សនិកជនកំពុងតែជក់ចិត្តជាមួយរឿងភាគខ្មែរចំណងជើង «តួគេខ្ញុំសម្តែង»

ដែលទើបតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយសារតែតួសម្តែងមានទេពកោសល្យ សាច់រឿងល្អ ជាពិសេសក្រោមស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរបស់អ្នកស្រី ពាន់ ភួងបុប្ផា រួមជាមួយនិងចៅប្រុសរបស់លោកស្រីគឺលោក ម៉ុង ម៉ានិត។ ក្នុងអាជីពជាអ្នកនិពន្ធ និងដឹកនាំការសម្តែងអស់រយៈពេលសាមសិបឆ្នាំកន្លងមក លោកស្រីបានធ្វើឲ្យមហាជនទទួលស្គាល់នូវស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរហូតមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃនេះ។

ចំណែករឿង «តួគេខ្ញុំសម្តែង» គឺជាស្នាដៃទី ៣០ របស់លោកស្រី ហើយក៏អាចនិយាយបានថាជារឿងដែលប្លែក ព្រោះមានបញ្ចូលទាំងល្ខោនយីកេដែលជាមរតករបស់ដូនតាខ្មែរយើង មានតួអង្គស្តេច តួអង្គព្រះនាង ជាពិសេសមានបង្កប់នូវអត្ថន័យអប់រំ លាយឡំជាមួយភាពក្រម៉ិចក្រមើមរបស់តួឯកប្រុសផងដែរ។

ដោយឡែកចៅប្រុសបង្កើតរបស់លោកស្រី លោកម៉ានិត ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈផងនោះ ក៏មានចំណែកសំខាន់ក្នុងការជម្រុញអោយខ្សែរឿងមួយនេះកាន់តែល្អនោះ គឺការតែងនិពន្ធ និងបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំចំនួនពីរបទទីមួយចំណងជើង «ព្រះនាងកំពូលដួងចិត្ត» និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយលោក ម៉ានិតផ្ទាល់។ បទទីពីរចំណងជើង «ទោះនៅក្បែរគ្នា» និពន្ធទំនុកច្រៀងដោយលោកម៉ានិត និពន្ធបទភ្លេងដោយ យាន គឺមសាន្ត បកស្រាយដោយកញ្ញា ស្រីកែវ។

ដោយឡែកមួយបទទៀត មានចំណងជើង «ស្នេហ៍បងដែលមិនមែនជាបង» និពន្ធបទភ្លេងដោយ ចាន់ សម្ផស្ស និពន្ធទំនុកច្រៀងដោយកញ្ញា ស្រេង ចាន់មល្លិកា បកស្រាយដោយកញ្ញា ស៊ិន ពេជ្រឆដា។ រឿង តួគេខ្ញុំសម្តែង តួឯកប្រុសគឺកម្លោះធ្មេញជំពើសអេតវីន ចាប់ដៃគូជាមួយតារាទើបតែរះថ្មី ក្មេងខ្ចី ប៉ុន្តែមានសមត្ថភាពក្នុងការសម្តែងខ្ពស់គឺកញ្ញា មុនីវិច្ឆរ៉ា ហើយក៏ជាការជ្រើសរើសដោយផ្ទាល់ពីអ្នកស្រីពាន់ ភួងបុប្ផា។

ចង់ដឹងសាច់រឿងដែលយាយ និងចៅរួមគ្នាផលិតនេះ ល្អយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនារឿង «តួគេខ្ញុំសម្តែង» រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០នាទី នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ដកស្រង់ពី៖ Sabay