Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់​ៗ ពេជ្រ សូលីកា ភ្ជាប់​ពាក្យ​បាត់ ខណៈ​នាង​ស្អាត​ដូច​​ព្រះនាង ក្នុង​ថ្ងៃ​ពិសេស​ខ្លួន​ឯង

  • បោះពុម្ព

តារាចម្រៀង ហង្សមាស កញ្ញា ពេជ្រ សូលីកា បានធ្លាយដំណឹងភ្ជាប់ពាក្យគួរឲ្យភ្ញាក់ផ្អើលនាថ្ងៃម្សិលមិញ ដែលនៅវេលានោះ តារាស្រីតូចច្រឡឹងត្រូវបានគេមើលឃើញថាស្អាតខ្លាំងដូចព្រះនាង។

ការភ្ជាប់ពាក្យនេះ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ដែល សូលីកា បានឲ្យតម្រុយ។ នៅមុននេះបន្តិច ស្រីស្អាត បានបង្ហោះរូបជាមួយបុរសវ័យក្មេង អំឡុងពេលពួកគេដើរធ្វើបុណ្យជាមួយគ្នានាអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។ បង្ហោះរូបជាមួយបុរសទំនងកូនចិនរូបនេះ សូលីកា សរសេរថា "នេះគឺជាអនាគតបងប្រុង"។

ងាកទៅអ្នកគាំទ្រឯណោះវិញ បានជូនពរពួករៀងខ្លួន។ យ៉ាងណា មកដល់ថ្ងៃនេះ គេមិនទាន់ដឹងថា អនាគតស្វាមីរបស់ ពេជ្រ សូលីកា មានឈ្មោះអ្វី ប្រកបរបរអ្វីនោះទេ។ អ្វីដែលគេដឹង និងមើលឃើញគឺថា ពួកគេទាំងពីរសាកសមគ្នាណាស់ ពិសេសភាគីខាងស្រីតែម្ដង ត្រូវអ្នកគាំទ្រសរសើរថា នាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់៕

ដកស្រង់ពី៖ Sabay