Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Motorola G ជាមួយនឹង កំណែទម្រង់ថ្មី អេក្រង់ទំហំ ៥ អ៊ីញ

  • បោះពុម្ព

វាជាការគួរឲ្យភ្ញាក់ផ្អើល មួយដែលឮថា ក្រុមហ៊ុន Motorola អាចនឹងត្រូវបានរៀបចំ ផែនការថ្មី ដើម្បីតបស្នងទៅនឹង ការពេញនិយម របស់អ្នកប្រើប្រាស់ ស្មាតហ្វូន Moto G របស់ ខ្លួនជាមួយនឹង ការពង្រីកបន្ថែមនូវ ទំហំអេក្រង់ និងដំឡើងទំហំកាមេរ៉ា អោយកាន់ តែមានសមត្ថភាពខ្ពស់ ក្នុងការចាប់យក រូបភាព ហើយមាន តំលៃដ៏សមរម្យបំផុត។

ជាក់ស្តែង Moto G គឺមានអេក្រង់ ទំហំកម្រិត 4,5 អ៊ីញ ជាមួយនឹងការបង្ហាញ 720p នឹងត្រូវពង្រីកបន្ថែម ឡើងដល់ 5 អ៊ីញ ខណៈដែល ស្មាតហ្វូននេះ ស្ថិតនៅក្រោម ការដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android 4.4.4 KitKat និងដំណើរការ លើបន្ទះឈីប quad-core Snapdragon 400 1.2GHz និងមាន RAM ទំហំ 1GB។

មិនត្រឹមតែ ប៉ុណ្ណោះស្មាតហ្វូន ម៉ូដែល Motor G កំណែទម្រង់ថ្មីនេះ គឺបានធ្វើការផ្លាស់ប្ដូរ នូវកាមេរ៉ាថតអោយមាន សមត្ថភាព ខ្ពស់ជាងមុន ដោយផ្លាស់ប្ដូរកាមេរ៉ា ខាងក្រោយពី 5MP ឡើងដល់ 8MP និងកាមេរ៉ាមុខពី 1,3MP ទៅ 2MP ផងដែរ៕

ដកស្រង់ពី៖ គេហទំព័រកម្ពុជាថ្មី