Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូន​ប្រុស​ជា​សេដ្ឋី​រាប់​រយ​លាន​ដុល្លារ ម្ដាយស្ដេច​កំប្លែង​ទិនហ្វី​នៅតែ​ទិញ​ឥវ៉ាន់​ចុះ​តម្លៃ

  • បោះពុម្ព

កំពូលតារាសម្ដែង និងអ្នកដឹកនាំរឿង Stephen Chow មានទ្រព្យសម្បត្តិប្រមាណ៣០០លានដុល្លារ ប៉ុន្តែមុននេះ ម្ដាយលោកទើបតែត្រូវបានគេប្រទះឃើញដើរទិញទំនិញបញ្ចុះតម្លៃ។

បណ្ដាញព័ត៌មានហុងកុងផ្ដិតបានកម្រងរូបថតរបស់ម្ដាយកំពូលតារាសម្ដែង Stephen Chow កំពុងទិញឥវ៉ាន់នៅហាងបញ្ចុះតម្លៃមួយ។ ប្រភពដដែលបានឲ្យដឹងថា ម្ដាយរបស់តួរឿង និស្សិតផ្ដាច់សង្ខារ បានដើរចូលហាងជាច្រើនដើម្បីរើសទំនិញ ប៉ុន្តែដោយសារតែតម្លៃមិនត្រូវចិត្ត ទើបដើរចេញរហូត។

នៅទីបំផុត លោកស្រីបានសម្រចចិត្តទិញឥវ៉ាន់នៅក្នុងហាងមួយ។ ដោយគាត់បានទិញស្រោមជើង២គូក្នុងតម្លៃ១៣ដុល្លារ ដែលថោកជាងហាងផ្សេងៗ។ បណ្ដាញព័ត៌មាន On បានឲ្យដឹងថា នៅក្នុងការដើរផ្សារម្ដង ម្ដាយរបស់ស្ដេចកំប្លែង ចាយតែ២៦ដុល្លារប៉ុណ្ណោះ។ ដូចគ្នានឹងកូនរបស់ខ្លួនដែរ ទោះបីជាមានទ្រព្យរាប់រយលានដុល្លារក៏ដោយ តែម្ដាយកូននេះនៅតែមានការរស់នៅបែបសន្សំសំចៃដដែល ដ្បិតកាលពីមុនពួកគេធ្លាប់មានជីវភាពពិបាក៕

 

 

 

ដកស្រង់ពី៖ Sabay