បណ្តាញសង្គម

ដោយសារគំនិតសន្សំសំចៃ យុវតីវ័យក្មេងមួយរូប បង្កើតអាជីវកម្មមួយរកចំណូលបានរាប់ពាន់$

គំនិតសន្សំសំចៃវាគឺជារឿងមួយល្អដែលមនុស្សគ្រប់ញគ្នា ជាពិសេសបើចេះប្រើគំនិតសន្សំសំចៃនោះមកធ្វើជាអាជីវកម្មកាន់តែប្រសើរ។ព្រោះថាឱកាសគឺមាន គ្រប់ទីកន្លែង  សំខាន់យើងម្នាក់ៗ

អាចមើលឃើញឱកាសទាំងនោះហើយចាប់វាមកធ្វើបានអត់។ ជាក់ស្តែងបើតាម កញ្ញា សុខ រស្មីចរណ៍ បានយកគំនិតសន្សំសំចៃរបស់ខ្លួនមកធ្វើជាអាជីវកម្មមួយដែលមានឈ្មោះថា “សំបុកត្រចៀកកាំខ្ញុំ” ដោយប្រើដើមទុនត្រឹមតែ ២៥០ដុល្លារតែប៉ុណ្ណោះ។កញ្ញាបានថ្លែងប្រាប់ Business Cambodia ថាដើមឡើយកញ្ញាគ្រាន់តែទៅលេងផ្ទះម៉ាក់យាយទីរួមខេត្តកំពតហើយបានឃើញគាត់ចិញ្ចឹមត្រចៀកកាំសម្រាប់ញ៉ាំ សល់ច្រើននៅផ្ទះចោលពេកគួរឲ្យស្តាយ ហើយនៅពេលនោះកញ្ញាក៏សម្លឹងឃើញថាអ្នកចិញ្ចឹមត្រចៀកកម្មនេះមិនសូវជាមានប៉ុន្មានទេ ជាពិសេសអាជីវកម្មលក់សំបុកត្រចៀកកាំក៏មិនសូវជាមានទៀតនោះ កញ្ញាក៏បានទៅពិភាក្សាជាមួយម៉ាក់យាយហើយក៏សាកយកត្រចៀកកាំចំនួន២ខាំផុសលក់តាម ហ្វេសប៊ុកទទួលបានការកុម្ម៉ង់ទិញតៗគ្នាជាបន្តបន្ទាប់ រហូតល្បីល្បាញមកដល់បច្ចុប្បន្ន។

ញ្ញា រស្មីចរណ៍បានបន្តថា ការរកស៊ីដំបូងគឺថតរូបថតមួយសន្លឹកគត់រួចធ្វើការផុសទៅលើបណ្តាញសង្គម។រីឯបញ្ហាវិញ ក៏ជួបប្រទះច្រើនដែរព្រោះអតិថិជនមួយចំនួនពួកគាត់មិនសូវស្គាល់ពីអត្តប្រយោជន៍ ត្រចៀកកាំខ្មែរ ខ្លាចគុណភាពមិនល្អមិនដូចផលិតផលនាំចូលក្រៅប្រទេសជាដើម។ប៉ុន្តែកត្តាទាំងនេះមិនមែនជាភាពរារាំង ការរកស៊ីរបស់កញ្ញាឡើយតែធ្វើឲ្យកញ្ញា រឹតតែខំប្រឹងបន្តទៀត ព្យាយាមវិវត្តន៍ខ្លួនម្តងបន្តិចៗម្តងរហូតបង្កើតជាប្រេនមួយឈ្មោះ(My Brid Nest )មានការពេញនិយមខ្លាំងនៅក្នុងបណ្តាញសង្គមហើយសព្វថ្ងៃអាជីវកម្មនេះបានវិវត្តន៍ពីការលក់តាមអនឡាញរហូតមានហាងតូចមួយថែមទៀតផង។ក្នុងនោះដែរ កញ្ញាអាចរកចំណូលបានក្នុងមួយខែៗគឺខ្ទង់៩ពាន់ដុល្លារ៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/