Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​ប្រុស​ស្អាត​ម្នាក់​ដៀល​អ្នក​ទិញ iPhone 11 ប៉ះ​ដល់តារា​ស្រី​ម្នាក់ រហូត​នាង​ទ្រាំ​មិន​បាន

  • បោះពុម្ព

តារាស្រីម្នាក់ បានចេញមុខឆ្លើយតបទៅនឹង បុរសម្នាក់ ដែលប៉ុន្មានថ្ងៃមុន បានចេញមុខមកធ្វើការរិះគន់ទៅលើអ្នកដែលទិញទូរស័ព្ទ iPhone 11 ជាង១ពាន់ដុល្លារប្រើប្រាស់

ដែលលោកលើកឡើងថាជាការខ្ជះខ្ជាយ និងចំណាយលើសខ្ទង់ចំណូលរបស់ខ្លួនសម្រាប់អ្នកខ្លះ ដែលជាក់ស្ដែងលទ្ធភាពមិនដល់នោះទេ។ សាររបស់ប្រុសស្អាតខាងលើ បានសរសេរថា "អ្នកខ្លះប្រើទូរស័ព្ទថ្លៃ១ ៦០០ដុល្លារ ទៅ ២ ០០០ដុល្លារ តែនៅបន្ទប់ជួល៤ម៉ែត្រ ៤ជ្រុង ថ្លៃ៦០ដុល្លារក្នុងមួយខែ ចំណែកមនុស្សមួយចំនួនវិញប្រើទូរស័ព្ទថ្លៃ១០០ដុល្លារ នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លារ"។

សារខ្លីនេះ បានទាំងការគាំទ្រ បានទាំងការរិះគន់។ ចំពោះការគាំទ្រ សាធារណៈមតិលើកឡើងថា សាររបស់ប្រុសស្អាត គឺជាការឆ្លុះបង្ហាញពីរឿងពិតក្នុងសង្គម ដែលមានមនុស្សខ្លះដាក់ខ្លួន ហើយខ្លះទៀតខំបំប៉ោងខ្លួនឲ្យគេមើលទៅអស្ចារ្យ បើទោះតាមពិតខ្លួនមិនទាន់មានអ្វីក៏ដោយ។

ប៉ុន្តែជាមួយគ្នា ប្រុសស្អាតក៏ទទួលបានការរិះគន់ច្រើនដែរ ព្រោះតែថានោះជាសិទ្ធិរបស់មនុស្សម្នាក់ ដែលពួកគេមានរបៀបរស់នៅរៀងខ្លួន។ តារាស្រីនិយមសិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ក៏នៅមិនសុខដែរ ក្រោយឃើញសាររបស់បុរសខាងលើ។ នាងបានលើកឡើងថា នោះជាសិទ្ធិរបស់មនុស្សម្នាក់ៗ ដែលគេមានសិទ្ធិទិញរបស់ដែលខ្លួនស្រឡាញ់មកប្រើប្រាស់នោះ តាមលទ្ធភាពដែលគេអាចទៅរួច។

នាងបន្តថា ទោះនៅផ្ទះជួលក៏ដោយ នៅអ្វីក៏ដោយ អោយតែគេអាចទិញបាន មិនមែនជាកំហុសនោះ សំខាន់គឺជាសិទ្ធិរបស់គេ កុំអោយតែបានលុយពីរបរ ទុច្ចរិតមកទិញ ទើបជាបញ្ហា។ "ខ្ញុំឃើញហើយ នៅស្ងៀមមិនបានហ្មង មានលុយទិញ iPhone 11 ហើយត្រូវគេដៀលទៀត...នៅផ្ទះជួល នៅខុនដូមិនល្អ!...ខ្ញុំក៏នៅខុនដូ មួយខែបង់រាប់រយ...មិនចង់អួតអីទេបង តែចង់ឲ្យដឹងថា អ្នកនៅផ្ទះជួលក៏ដោយ អីក៏ដោយ មិនប្រាកដគេគ្មានលទ្ធភាពនោះទេ”។

តួស្រីក្នុងរឿង "ភរិយាឈ្លើយស្នេហ៍" បន្តថា អ្នកនៅផ្ទះជួលខ្លះ មានទាំងឡានជិះ និងមានជីវភាពធូរធារជាងអ្នកមានផ្ទះនៅទៅទៀត។ ប៉ុន្តែការដែលគេមិនទិញផ្ទះ ក្នុងកាលៈទេសៈនេះ ព្រោះតែគេចង់ទុកលុយធ្វើនេះ ធ្វើនោះ ពោលគឺយកលុយបង្កើតលុយសិនប៉ុណ្ណោះ។ “សុំអោយតែជិវិតលោកប្រសើរសិនទៅ...វាមិនសំខាន់ទេបើផ្ទះនៅស្រុកធំស្កឹមស្គៃ ហើយវាមិនខុសទាស់ទេអោយតែគេមានលុយទិញ ម្នាក់ៗមានរបៀបរស់របស់គេ។

ដូច្នេះហើយកុំថាគេខុសយើងត្រូវ អីនោះ គឺមិនត្រូវទេ" រ៉ូស ថ្លែង។ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស មានវ័យ ២៥ឆ្នាំ នាងទើបតែបានចូលប្រឡូកសិល្បៈប្រមាណ១ឆ្នាំប៉ុណ្ណោះ ដោយក្នុងនោះនាង ធ្លាប់សម្ដែងក្នុងរឿង "ភរិយាឈ្លើយស្នេហ៍"។ ប៉ុន្តែភាគច្រើន រ៉ូស ទទួលបានការចាប់អារម្មណ៍ច្រើន តាមរយៈរូបសិល្បៈសិចស៊ី ដែលនាងបង្ហាញជាហូរហែកន្លងមកនោះឯង៕

 

 

 

ដកស្រង់ពី៖ Sabay