Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាណិត​កូន​កម្លោះ​កូន​ក្រមុំ​ខ្លោច​ចិត្ត មង្គលការ​ខ្លួន​ឯងសោះតែ​គេ​ចាប់​អារម្មណ៍​តែ Lee Minho

  • បោះពុម្ព

ជាមួយនឹងរូបសម្បត្តិស្រស់សង្ហាររបស់ខ្លួន កំពូលតារាសម្ដែងប្រុសកូរ៉េ Lee Minho បានធ្វើឲ្យប្ដីប្រពន្ធថ្មីថ្មោងមួយលិចបាត់ស្រមោលទាំងស្រុងតែម្ដង នៅពេលខ្លួនចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការរបស់ពួកគេ។

មុននេះបន្តិច កម្រងរូបភាពរបស់តារាសម្ដែងប្រុសជួរមុខកូរ៉េ Lee Minho បង្ហាញមុខក្នុងកម្មវីធីមង្គលការមួយ ក្រោយពេលត្រូវបានចែកចាយលើបណ្ដាញសង្គមបានល្បីជាខ្លាំង។ តាមសម្ដីរបស់អ្នកចែករំលែករូបភាពនោះ បានឲ្យដឹងថា នេះគឺជាមង្គលការ របស់បុគ្គលិកជិតស្និទ្ធិម្នាក់ ដូចនេះហើយ តួរឿង Legend of the Blue Sea មិនអាចបាត់មុខបានឡើយ។

យ៉ាងណាក្ដី បើតាមការឲ្យដឹងរបស់ប្រភពដដែល ខណៈកូនកំលោះ កូនក្រមុំដែលតែងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ នៅក្នុងរាល់កម្មវិធីការនោះ នៅលើកនេះ អ្នកដែលចូលរួមទាំងអស់ បានសន្លឹងមើលតែសិល្បករវ័យ៣៣ឆ្នាំប៉ុណ្ណោះ ដ្បិតលោកសង្ហាខ្លាំងពេក។ យ៉ាងណាក្ដី ប្ដីប្រពនន្ធថ្មីថ្មោងរូបនេះមិនបានអាក់អន់ស្រពន់ចិត្តឡើយ ព្រោះបានកំពូលតារាសម្ដែងនេះចូលរួមដែលចាត់ជាកិត្តិយសមួយសម្រាប់ពួកគេ៕

ដកស្រង់ពី៖ Sabay