Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​សង​លុយ​រដ្ឋអស់​ពី​ខ្លួន Fan Bingbing នៅ​ជំពាក់​គេ​ជាង​៩០​លាន​ដុល្លារ តែ​គ្មាន​សមត្ថភាព​សង

  • បោះពុម្ព

ព័ត៌មានថ្មី ពាក់ព័ន្ធនឹងបំណុលរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភជាខ្លាំង។

នៅចាំបានថា កាលពីឆ្នាំ២០១៨ តារាសម្ដែងស្រីជួរមុខចិន Fan Bingbing ត្រូវបង្អាក់គ្រប់សកម្មភាពសិល្បៈទាំងអស់ ដោយសាររឿងអាស្រូវគេចពន្ធរបស់ខ្លួន។ តួលេខលុយដែលនាងត្រូវបង់ពិន័យគឺបានកើនដល់ជាង១០០លានដុល្លារ ដែលធ្វើឲ្យគេសឹងមិនជឿនឹងភ្នែក។

យ៉ាងណាក្ដី នៅពេលនេះគេជឿជាក់ថារាជិនីទូរទស្សន៍បានសងចំនួនលុយនេះអស់ហើយ ដោយមានការជួយពីមនុស្សនៅជុំវិញខ្លួន។ យ៉ាងណាក្ដី ថ្មីនេះៗប្រភពជាច្រើនបានរាយការណ៍ថា ក្រៅពីចំនួនលុយដ៏ធំខាងលើ ស្រីស្អាតវ័យ៣៨ឆ្នាំ កំពុងតែវ័ណ្ឌកដោយសារនៅជាប់បំណុលរហូតដល់ទៅ៩០លានដុល្លារ។

តាមនោះដែរ នៅក្នុងកិច្ចសន្យាជាមួយម៉ាកយីហោធំៗដូចជា Louis Vuitton, Montblanc, Cartier និង L’ Oreal នៅក្នុងកំឡុងពេលធ្វើអ្នកតំណាងរបស់ម៉ាកទាំងនេះ Fan Bingbing មិនអាចមានរឿងអាស្រូវបានឡើយ។ តែដោយសារតែគេចពន្ធ នាងបានធ្វើកិច្ចសន្យា ដូចនេះនាងត្រូវចេញលុយសងថ្លៃខូចខាតនេះ។ ប្រភពជាច្រើន បានឲ្យដឹងថា តួរឿង ព្រះនាងយេយេ គ្មានសមត្ថភាពសងដោយសារនៅពេលនេះ នាងគ្មានការងារធ្វើឡើយ ដ្បិតគ្មានអ្នកណាហ៊ានហៅនាងថតរឿងឡើយ។

ម្យ៉ាងទៀត ការដែលម៉ាកយីហោទាំងនេះមិនប្ដឹងនាងទារលុយនោះគឺមកពីពេលសហការនឹងគ្នា ទំនាក់ទំនងរបស់ពួកគេគឺល្អទើបគេទុកមុខឲ្យនាង។ប្រឈមនឹងព័ត៌មាន គ្មានលុយសងគេបែបនេះ ភាគីរបស់ Fan Bingbing មិនបានឆ្លើយតបជាមួយបណ្ដាញព័ត៌មានវិញឡើយ៕

ដកស្រង់ពី៖ Sabay