បណ្តាញសង្គម

EXO ប្រកាស​ឈ្មោះ​និង​ថ្ងៃ​ចេញ​អាល់​ប៊ុម​ថ្មី​ក្នុង​ខែ​វិច្ឆិកា​នេះ

កាលពីយប់ម្សិលមិញនេះ រាល់គេហទំព័រផ្លូវការរបស់ EXO ទាំងអស់ដូចជា Facebook Instagram និង Twitter បានផ្លាស់ប្ដូរជាមួយនឹងផ្ទាំងរូបភាពថ្មី ដែលជា Logo ថ្មីនៃអាល់ប៊ុមទី ៦ របស់ពួកគេ។

អាល់ប៊ុមធំទី ៦ របស់ក្រុមតារាចម្រៀងកូរ៉េលំដាប់កំពូល EXO ដែលមានឈ្មោះថា «Obsession» នឹងចញជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ អាល់ប៊ុមថ្មីនេះដែរ នឹងមានបទសរុបទាំងអស់ចំនួន ១០ បទ។

គួរបញ្ជាក់ផងដែរថា សមាជិក Xiumin និង D.O នឹងមិនមានវត្តមាននៅក្នុងការផ្សព្វផ្សាយបទថ្មីនោះទេ ដោយសារតែជាប់ជាមួយនឹងភារកិច្ចហ្វឹកហាត់ជាទាហានរយៈពេល ២ ឆ្នាំឯណោះ។

ដកស្រង់ពី៖ Sabay