ក្រុមចម្រៀងប្រចាំផលិតកម្ម SM គឺ EXO កំពុងធ្វើឲ្យអ្នកគាំទ្ររីករាយជាថ្មី ក្រោយស្ងាត់បទចេញជុំគ្នាជាង ១ឆ្នាំ ប៉ុន្តែពេលនេះក្រុមនេះក៏បានវិលមកជាថ្មីមិនឲ្យគ្រប់គ្នាខកចិត្តឡើយ។
ជាក់ស្ដែងឈានចូលថ្ងៃទី ០៤ ខែវិច្ឆិកា (ផ្អែកតាមម៉ោងនៅកូរ៉េ) EXO បានបង្ហាញរូបភាពថ្មី ដោយភ្ជាប់ជាមួយចំណងជើងនៃអាល់ប៊ុមធំថ្មីទី ៦មានឈ្មោះថា "Obsession”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ វីដេអូជារូបភាពនេះក៏បាន Slide ឈ្មោះរបស់សមាជិកដែលនឹងមានមុខរួមគ្នាលើកនេះដែរ មានដូចជា Suho, Baekhyun, Chen, Chanyeol, Kai និង Sehun។ ជាមួយគ្នានោះក្រុមក៏មិនភ្លេច បញ្ជាក់ឲ្យដឹងដែរថា ការត្រឡប់មកវិញលើកនេះ គឺ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩៕
ដកស្រង់ពី៖ Sabay