បណ្តាញសង្គម

Aston Martin ទើប​ដាក់​បង្ហាញ​ម៉ូតូ​តម្លៃ​ខ្ទង់ 120,000 ដុល្លារ​ស៊េរី​ដំបូង​របស់​ខ្លួន

ម៉ូតូដំបូងបង្អស់របស់ម៉ាក Aston Martin ទើបនឹងត្រូវបានដាក់បង្ហាញ កាលពីយប់មិញនេះ ដែលមានឈ្មោះហៅថា AMB 001 ហើយក៏ត្រូវបានផលិតឡើង ដោយការចាប់ដៃគូគ្នាជាមួយ ក្រុមហ៊ុនមួយមកពីប្រទេសអង់គ្លេស Brough Superior

មានជំនាញផ្នែកផលិតម៉ូតូ ស្រាប់តែម្ដង។ ក្រុមហ៊ុនទាំងពីរនេះ ទទួលបានការបំផុសគំនិតឡើង ទៅលើការកែច្នៃម៉ូតម៉ូតូនេះ ដោយយោងទៅតាម រថយន្ដទំនើបម៉ាក Aston Martin របស់ខ្លួនផ្ទាល់តែម្ដង ដើម្បីអាចធានាបានថា វាមានរូបរាងខុសប្លែកពីគេ, ព្រមទាំងមើលឃើញប្រណិត, ទម្ងន់ស្រាល និងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ផងដែរ។

សម្រាប់ទម្រង់តួខ្លួនខាងក្រៅ របស់ម៉ូតូស៊េរី AMB 001 ដំបូងបង្អស់មួយនេះ គឺនៅតែរក្សាពណ៌ប្រពៃណី នៃរថយន្ដប្រណាំងម៉ាក Aston Martin ដដែល ជាមួយនឹងជម្រើសពណ៌បៃតងចាស់ ដែលឃើញរៀងប្រផេះបន្ដិច (Stirling Green) ស្ថិតនៅលើស្ទើរគ្រប់ទីកន្លែង ហើយក៏មានពណ៌លៀងលាយបៃតង (Lime Essence) នៅផ្នែកខាងក្រោមបន្ដិចដូចគ្នា។ ចំណែកឯពណ៌ខ្មៅម៉ាត់ (Matte Black) ឃើញមាននៅកន្លែងកង់ទាំងមូល ក៏ដូចជាកន្លែងចាប់ហ្វ្រាំង រីឯសារធាតុមានតម្លៃថ្លៃមួយចំនួន រួមបញ្ចូលសូម្បីទាំង ដែកទីតានីញ៉ូម, ដែកអាលុយមីញ៉ូមប្រភេទ billet និងសរសៃ Carbon fiber ក៏ត្រូវបានតម្លើងលើម៉ូតូនេះ ថែមទៀតផង។ លើសពីនេះ ដៃកាន់ទាំងសងខាង និងកន្លែងអង្អុយ សុទ្ធត្រូវបានបំពាក់ដោយស្បែកប្រភេទ Oxford Tan ដូចជារថយន្ដប្រណិតអញ្ចឹង នេះបើយោងទៅតាម ក្រុមហ៊ុនទាំងពីរនេះ បានបញ្ជាក់ប្រាប់មក។

ម៉ូតូដ៏ប្រណិតមួយនេះ មានទម្ងន់ត្រឹមតែ 180.08 គីឡូក្រាមប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយនឹងម៉ាស៊ីន Turbocharged V-Twin ហើយមានកម្លាំងសេះ 180 HP ប៉ុន្ដែក្រុមហ៊ុន Aston Martin មិនទាន់បានបញ្ជាក់ប្រាប់ពី សមត្ថភាពរបស់វាថែមទៀត នៅឡើយនោះទេ។ យ៉ាងណាក៏ដោយ Aston Martin បានអះអាងមកថា បានធ្វើការជ្រើសរើសយក ក្រុមអ្នករចនារថយន្តរបស់ខ្លួន មកសិក្សាលើការឌីហ្សាញម៉ូតូនេះ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យវាមានគុណភាពល្អ និងមានរូបរាងស្រស់ស្អាតដូចនេះ។

អ្វីដែលកាន់តែពិសេសអំពីម៉ូតូ AMB 001 មួយនេះ គឺថាក្រុមហ៊ុនម៉ាក Aston Martin បានផលិតវាឡើងត្រឹមតែ 100 គ្រឿងលើពិភពលោកប៉ុណ្ណោះ ជាមួយនឹងតម្លៃដាក់លក់ខ្ទង់ 120,000 ដុល្លារ (បូកបញ្ចូលទាំងថ្លៃពន្ធ) ហើយនឹងចាប់ផ្ដើមចេញជាផ្លូវការ នៅអំឡុងពេលចុងឆ្នាំ 2020 ខាងមុខនេះតទៅ។ ចំពោះប្រិយមិត្តអ្នកអាន ដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់វេបសាយរបស់ Aston Martin ឬ សូមចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/