Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយ ធុង ធ្លាប់​នាំ​ប្រាក់​ទៅ​ជួយ​ពេទ្យ​គន្ធបុប្ផា មិន​ក្រោម​៣០​ដង​ឡើយ ហើយ​ម្ដង​ៗ​រាប់​លាន

  • បោះពុម្ព

តារាកំប្លែង លោក ម៉ាត់ ចាន់ថន ហៅ នាយធុង បានបង្ហើបឲ្យដឹងថា ខ្លួនធ្លាប់នាំថវិកា ទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា មិនតិចជាង៣០លើកឡើយ ដែលប្រាក់នោះបានមកពីការប្រគំតន្ត្រី តាមទីសាធារណៈជាមួយនឹងក្រុមតន្ត្រីមួយក្រុម នាពេលកន្លងមក។

នាយធុងបានរៀបរាប់ឲ្យដឹងថា កន្លងមកនាយបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាមួយឈ្មោះថា "ក្រុមតន្ត្រីមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុប្ផា-ចាស់ជរា-ក្មេងកំព្រា-ជនពិការ" ដែលក្រុមមួយនេះ មហាជនតែងតែឃើញ ដំឡើងឆាកតន្ត្រីច្រៀងនៅតាមដងផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញនាលពេកកន្លងមក ដោយការចូលរួមសកម្មភាពនេះ គឺនាយចូលដោយស្ម័គ្រចិត្ត មិនមានគិតប្រាក់ឡើយ។ នាយរំលឹកថា នាយបានចូលរួមជាមួយក្រុមតន្ត្រីសប្បុរសធម៌ខាងលើ ជាង២ឆ្នាំមកហើយ ដោយចេញធ្វើសកម្មភាពតាមដងផ្លូវ ដោយនាយមកសុំម្ចាស់រៀបចំនោះ ចូលច្រៀងតែម្ដង ដោយមិនយកប្រាក់ឡើយ។

នាយថា ការពិតក្រុមតន្ត្រីនោះ បានបង្កើតឡើងជាង៥ឆ្នាំមកហើយ ជាមួយនឹងសកម្មភាពសប្បុរសនេះ នៅពេលទំនេរពីការងារ ប្រចាំថ្ងៃ នាយតែងតែឆ្លៀតទៅជួយច្រៀង ដើម្បីរ៉ៃអង្គាសប្រាក់ពីសប្បុរសជន ដោយក្ដីសប្បាយរីករាយបំផុត។ នាយធុងថា គិតមកដល់ពេលនេះ ក្រុមរបស់នាយ បាននាំថវិកាទៅជូនមន្ទីរពេទ្យគន្ធបុប្ផា មិនក្រោម៣០លើកឡើយ ដោយគិតជាទឹកប្រាក់ ខ្ទង់១ម៉ឺនដុល្លារផងដែរ។ "យើងយកទៅម្ដង២លាន ម្ដង៣លាន ខ្ទង់៣០លើកហើយ សរុបមិនក្រោម ១ម៉ឺនដុល្លារទេ" លោក ម៉ាត់ ចាន់ថនហៅ នាយធុង ថ្លែងបញ្ជាក់។

តារាកំប្លែង ទម្ងន់ ២២០គីឡូរូបនេះបានឲ្យដឹងបន្ថែមថា ជាមួយកិច្ចការមនុស្សធម៌នេះ ក្រុមរបស់នាយមិនមែនធ្វើលើតែមន្ទីរពេទ្យគន្ធបុប្ផា១មុខនោះឡើយ ជារឿយៗតែងជួយដល់ទុរគតជនផ្សេងទៀត ដូចជាធ្វើបាយទឹក ចែកដល់ក្មេងតាមចិញ្ចើមផ្លូវ ចាស់ជរាជាដើម។ ជាមួយនឹងសកម្មភាពខាងលើនាយធុងនិយាយថា បានធ្វើឲ្យមហាជនស្គាល់នាយកាន់តែខ្លាំង ទទឹមគ្នានោះដែរការងារសិល្បៈរបស់នាយ ក៏កាន់តែមានទីផ្សារទៅតាមនោះដែរ។

"និយាយមែនទែនទៅ តាំងពីខ្ញុំចូលជាមួយក្រុមពូកគាត់មកគេស្គាល់ខ្ញុំច្រើន ហើយការងារសិល្បៈខ្ញុំចាប់ផ្ដើមមានច្រើនឡើងៗតាំងពីពេលនោះមក។" នាយធុងលើកឡើង។ តារាកំប្លែងវ័យ២៨ឆ្នាំរូបនេះថ្លែងថា មួយរយៈចុងក្រោយនេះ នាយរាងរយាលលើ ការចុះទៅជួយច្រៀងតាមដងផ្លូវបន្តិច ព្រោះការងារសិល្បៈរវល់ខ្លាំងពេក។

បច្ចុប្បន្ននាយមានទីផ្សារសម្ដែងក្នុងក្រុមកំប្លែងរហូតដល់ទៅ២ក្រុម គឺក្រុម នាយ ខាត់ ចំរើន និងជាមួយក្រុមនាយ ស្វិត ដែលភាគច្រើន សម្ដែងកម្មវិធីនៅ My TV កម្មវិធីពេញចិត្តឬអត់ និងក្រុម នាយក្រឹម ក្នុងកម្មវិធីផ្ទះសំណើច រៀងរាល់ចុងសប្ដាហ៍នៅទូរទស្សន៍បាយ័ន ។ ទោះបីជា រវល់ណាក្ដី នាយបានប្ដេជ្ញាថា មិនចោលលើកិច្ចការសប្បុរសនោះឡើយ៕

ដកស្រង់ពី៖ Sabay