បណ្តាញសង្គម

ប្ដី​ជា​ទូតសុឆន្ទះ​ប្រឆាំង​នឹង​ការ​ជក់​បារី តែAngelababy បង្ហុយ​ផ្សែង​បារី​ធ្វើ​មិនដឹង

តារាសម្ដែងស្រីជួរមុខចិន Angelababy កំពុងជួបរឿងអាស្រូវពាក់ព័ន្ធកេរ្តិ៍ឈ្មោះសារជាថ្មី ក្រោយពេលនាងត្រូវអ្នកកាសែតផ្ដិតបានរូបភាពនាងជក់បារីយ៉ាងជំនាញ។

ថ្មីៗនេះបណ្ដាញព័ត៌មាន Sina បានរាយការណ៍ថាតារាសម្ដែងស្រី ល្បីឈ្មោះចិន Angelababy ត្រូវបានប្រទះឃើញបង្ហុយផ្សែងបារីនៅភោជនីយដ្ឋានមួយនៅទីក្រុងសៀងហៃ ប្រទេសចិន។ តាមនោះដែរ ស្រីស្អាតវ័យ៣០ឆ្នាំ បានជួបជុំមិត្តភ័ក្ដិញ៉ាំអី ហើយជក់បារីយ៉ាងសប្បាយមាត់នៅកណ្ដាលហ្វូងមនុស្សជាច្រើន។

តាមនោះដែរ ការដែលអ្នកម្ដាយកូន១រូបនេះ ត្រូវគេរិះគន់ដោយសារជក់បារីនោះគឺមកពី នៅឆ្នាំ២០០៨ នៅពេលដែលនាងមានវ័យទើបតែ១៩ឆ្នាំ គឺត្រូវបានគេប្រទះឃើញជក់បារីរួចទៅហើយ ដោយនៅពេលនោះ នាងបានប្រាប់ថាមកពីស្ត្រេសពេកទើបជក់បារី ប៉ុន្តែក្រោយមកបានសន្យាថានឹងផ្ដាច់ជក់។

ប៉ុន្តែកន្លងមក គេតែងតែនាងនៅតែបន្តជក់បារីជាប្រចាំ ដោយកាលពីខែមីនាឆ្នាំនេះ នាងថែមទាំងហ៊ានជក់បារីនៅមន្ទីរពេទ្យទៀតផង ដោយត្រូវរងការរិះគន់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសលំដាប់ A Huang Xiaoming គឺជាទូតសុឆន្ទះ នៃមន្ទីរសុខាភិបាលប្រឆាំងនឹងការជក់បារី តែប្រពន្ធរបស់លោក បែរជាអ្នកជក់បារីអាជីពទៅវិញ៕

 

 

 

 

ដកស្រង់ពី៖ Sabay