បណ្តាញសង្គម

ពីរោះ​តើ! បង​ប្រុស ម៉ម ពេជ្ជរិទ្ធ ងាក​មក​ច្រៀង Cover ​បទ "Perfect" ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ហ្មង!

អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ ប៉ុន្តែមាននិស្ស័យលើសិល្បៈចម្រៀងលោក ម៉ម សំនៀង បានធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ក្រោយពីលោកបានងាកមកច្រៀង Cover បទចម្រៀងអន្តរជាតិយ៉ាងកម្រក្នុងបទ "Perfect” របស់តារាចម្រៀងអង់គ្លេស Ed Sheeran។

សំនៀងបានបញ្ចេញវីដេអូចម្រៀង Cover របស់លោក កាលពីរសៀលម្សិលមិញ ស្របពេលអ្នកគាំទ្រ ក៏ដូចជាមិត្តភ័ក្ត្ររបស់លោកមួយចំនួនបានភ្ញាក់ផ្អើល។ ពួកគេបានសរសើរថា បងប្រុសរបស់ ម៉ម ពេជ្ជរិទ្ធ និង ដួង វិរៈសិទ្ធិនេះ បើទោះកន្លងមកឃើញតែច្រៀងបទមនោសញ្ចេតនាជាភាសាខ្មែរ ប៉ុន្តែពេលមកច្រៀងជាភាសាអង់គ្លេស ក៏ពីរោះដែរ។ ពិសេសគឺបទល្បីរបស់តារាចម្រៀងអង់គ្លេសខាងលើតែម្ដង គឺថា សំនៀងធ្វើបានល្អ។

យ៉ាងណាក៏ដោយ ក៏មានមិត្តភ័ក្ដិមួយចំនួន បានលេងសើច និងចំអន់លោកថា "ពីរោះតែក្បាលដំបូង"។

ដកស្រង់ពី៖ Sabay