Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្សារគំរូព្រំដែនកម្ពុជា វៀតណាម នៅត្បូងឃ្មុំ ជិតបើកដំណើរការ ទីផ្សារអចលទ្រព្យអាចនឹងហើប

  • បោះពុម្ព

យោងតាម ការចុះផ្សាយរបស់ ផេករដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ នេះបានឱ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជា -វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិត នៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ នៃប្រទេសវៀតណាម ដែលមានទីតាំង ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងត្រូវបើកសម្ភោធនាពេលឆាប់ៗខាងមុខនេះ ។

កាលពីថ្ងៃទី១៥ ខែវិច្ឆកាឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការគ្រប់គ្រង គម្រោងសម្រាប់ អនុវត្តការសាងសង់ ផ្សារព្រំដែនកម្ពុជា បានចុះពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់ និងប្រជុំពិភាក្សា ត្រៀមរៀបចំពិធីសម្ភោធផ្សារគំរូព្រំដែនកម្ពុជា វៀតណាមផងដែរ ។

សម្រាប់ពីធីបើកការ ដ្ឋានសាងសង់ជាផ្លូវការ គឺបានប្រារព្ធ តាំងពីពាក់កណ្តាល ខែមករា ឆ្នាំ២០១៨ ក្រោមគណៈអធិបតី ភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ ឋសង្គមនិយម វៀតណាម ប្រចាំនៅកម្ពុជា ។

នាវេលាប្រារព្ធ ពិធីបើកការដ្ឋាន ឯឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញការ សង្ឃឹមយ៉ាងមុតមាំថា «ខ្ញុំសង្ឃឹមថា ផ្សារនេះ នឹងបម្រើ អត្ថប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំង ពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅ តាមព្រំដែនកម្ពុជា និងវៀតណាម» ។

ចំពោះឯកឧត្តម វ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូត វៀតណាម ក៏បានមាន ប្រសាសន៍ដែរថា «ខ្ញុំសង្ឃឹមថា ការសាង់សង់ផ្សារដានេះ នឹងនាំមក នូវក្តីសង្ឃឹមថ្មី សម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូ នៃការអភិវឌ្ឍ និងការពង្រីក កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅតាមព្រំដែន នៃប្រទេសទាំងពីរ នៅថ្ងៃអនាគត ប្រកបដោយជោគជ័យ » ។

គួររំលឹកផងដែរថា ផ្សារដានេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម ។