Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​Taylor Swift សុំឲ្យអ្នកគាំទ្រជួយ ពីកណ្ដាប់ដៃបុរសមានអំណាចពីរនាក់

  • បោះពុម្ព

នៅមុននេះបន្តិច Taylor Swift បានចែករំលែកអត្ថបទមួយទាក់ទង នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដែលមានចំណងជើងថា ៖ "មិនដឹងថាគួរធ្វើអ្វីទៀតនោះទេ”។

អត្ថបទមានខ្លឹមសារដូចតទៅ ៖ “អ្នកទាំងអស់គ្នា! មានការប្រកាសកាលពីថ្មីៗនេះថាកម្មវិធីប្រគល់ពានរង្វាន់ American Music Awards នឹងផ្ដល់ពានរង្វាន់កិត្តិយស «ពានរង្វាន់តារាប្រចាំទសវត្ស» ដល់ខ្ញុំនៅកម្មវិធីឆ្នាំនេះ។ ខ្ញុំមានគម្រោងនឹងសម្ដែងខ្លីៗនូវបទចម្រៀងល្បីរបស់ខ្ញុំ នៅពេញមួយទសវត្សកន្លងមកនេះ។ Scott Borchetta និង Scooter Braun ពេលនេះនិយាយថា មិនអនុញ្ញាតឲ្យខ្ញុំសម្ដែងបទចាស់ៗនៅលើទូរទស្សន៍នោះទេ ដោយពួកគេអះអាងថានឹងថតបទចម្រៀងខ្ញុំឡើងវិញ មុនពេលដែលខ្ញុំបានការអនុញ្ញាតនៅឆ្នាំក្រោយ។

បន្ថែមពីនេះ Netflix បានផលិតវីដេអូឯកសារមួយអំពីជីវិតរបស់ខ្ញុំនៅប៉ុន្មានឆ្នាំកន្លងមក។ Scott និង Scooter បានប្រកែកមិនឲ្យប្រើចម្រៀងចាស់ៗ ឬវីដេអូសម្ដែងចាស់ៗរបស់ខ្ញុំសម្រាប់វីដេអូឯកសារនេះទេ ទោះបីជាក្នុងវីដេអូឯកសារមិនមាននិយាយអំពីពួកគេ ឬផលិតកម្ម Big Machine Records ក៏ដោយ។ Scott បានប្រាប់ក្រុមការងាររបស់ខ្ញុំថា ពួកគេនឹងឲ្យខ្ញុំប្រើចម្រៀងចាស់ ប្រសិនបើខ្ញុំធ្វើរឿងទាំងនេះ ៖ ប្រសិនបើខ្ញុំព្រមមិនថតចម្រៀងចាស់ៗរបស់ខ្ញុំឡើងវិញនៅឆ្នាំក្រោយ (ដែលជារឿងខ្ញុំអាចធ្វើបានដោយស្របច្បាប់ ហើយទន្ទឹងចាំធ្វើវា) ហើយបានប្រាប់ក្រុមខ្ញុំថា ខ្ញុំត្រូវឈប់និយាយអំពីគាត់ និង Scooter។

ខ្ញុំមានអារម្មណ៍ថា ការចែករំលែកនូវរឿងរ៉ាវកំពុងកើតមានចំពោះខ្ញុំ អាចឲ្យតារាដទៃទៀតមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងអាចឲ្យពួកគេជៀសផុតពីរឿងស្រដៀងគ្នានេះ។ អ្វីដែលពួកគេចង់ប្រាប់ខ្ញុំគឺច្បាស់ណាស់។ គឺធ្វើជាក្មេងស្រីល្អម្នាក់ ហើយបិទមាត់ឲ្យជិត បើមិនអ៊ីចឹងនឹងត្រូវពិន័យ។ បែបនេះគឺខុស។ បុរសទាំងពីរសុទ្ធតែគ្មានចំណែកក្នុងការនិពន្ធបទចម្រៀងទាំងនោះ។ ពួកគេមិនបានធ្វើអ្វីសោះ ក្នុងការបង្កើតទំនាក់ទំនងដែលខ្ញុំមានជាមួយអ្នកគាំទ្រ។

ហេតុនេះខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាជួយ។ សុំឲ្យ Scott និង Scooter ដឹងថាអ្នកមានអារម្មណ៍បែបណាចំពោះរឿងនេះ។ Scooter មានគ្រប់គ្រងតារាមួយចំនួនដែលខ្ញុំជឿជាក់ច្បាស់ថាពួកគេខ្វល់ខ្វាយអំពីតារាដទៃ និងការខិតខំរបស់ពួកគេ។ សុំឲ្យពួកគេជួយក្នុងរឿងនេះ - ខ្ញុំសង្ឃឹមថាពួកគេប្រហែលអាចនិយាយហេតុផលជាមួយបុរសទាំងពីរដែលគ្រប់គ្រងលើមនុស្សម្នាក់ដែលគ្រាន់តែចង់សម្ដែងបទចម្រៀងដែលនាងសរសេរ។ ខ្ញុំក៏សុំឲ្យមានការជួយជាពិសេសពី The Carlyle Group ដែលចែកលុយបានពីការលក់ចម្រៀងរបស់ខ្ញុំ ជាមួយបុរសទាំងពីរនាក់នេះ។

ខ្ញុំគ្រាន់តែចង់អាចសម្ដែងបទចម្រៀងរបស់ខ្លួន។ តែប៉ុណ្ណឹង។ ខ្ញុំព្យាយាមដោះស្រាយបញ្ហានេះជាឯកជនជាមួយក្រុមការងារខ្ញុំ ប៉ុន្តែមិនអាចដោះស្រាយបានសោះ។ ពេលនេះការសម្ដែងនៅ AMA, វីដេអូឯកសារនៅ Netflix និងកម្មវិធីសម្ដែងផ្សេងទៀតដែលខ្ញុំមានគម្រោងនឹងធ្វើដល់ខែវិច្ឆិកាឆ្នាំ ២០២០ នៅលោតជាសញ្ញាសួរនៅឡើយ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ហើយខ្ញុំគិតថាអ្នកគួរដឹងអ្វីដែលកំពុងកើតឡើង។ ពីខ្ញុំ Taylor"។

គួរដឹងថា Scooter Braun គឺជាបុរសម្នាក់ដែលបានទិញយកអតីតផលិតកម្មដែលជាជម្រករបស់ Taylor Swift នោះគឺ Big Machine Records ដែលទិញយកពី Scott Borchetta អ្នកបង្កើតផលិតកម្មនេះ ជាមួយកិច្ចព្រមព្រៀងតម្លៃ ៣០០ លានដុល្លារ។ ការលក់ក្រុមហ៊ុននេះបានហាមឃាត់មិនឲ្យ Taylor ធ្វើជាម្ចាស់កម្មសិទ្ធិអាល់ប៊ុមចម្រៀងចំនួន ៦ ដំបូងរបស់ខ្លួន៕

ដកស្រង់ពី៖ Sabay