Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធុញ​សិល្បៈ​ខ្មែរ​ឃើញ​តែ​ហែកហួរ​គ្នា ហេង នរកក្កដា ព្រលយ​ដើរ​ចេញ​ហើយ​ឈប់​ធ្វើ​អ្នក​សិល្បៈ​មួយ​ជីវិត

  • បោះពុម្ព

តារាប្រុសសង្ហា ហេង នរកក្កដា នៅពេលថ្មីៗនេះ បានចេញមុខ មកព្រលយថាអាចនឹងដើរចេញពីសិល្បៈ ហើយឈប់ធ្វើជាសិល្បករមួយជីវិតក្រោយពីឃើញអ្នកសិល្បៈរាល់ថ្ងៃមិនចេះសាមគ្គីគ្នា។

កក្កដា ថ្លែងបែបនេះនៅលើ IG របស់លោកដោយភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់លោកផង។ យ៉ាងណាលោកមិនបានលើកពីរឿងរ៉ាវជាក់ស្ដែងណាមួយនៅក្នុងសិល្បៈដែលលោកយកធ្វើជាកម្មវត្ថុនោះទេ។ ប៉ុន្តែលោកថា លោកអាចនឹងឈប់ពីសិល្បៈនៅថ្ងៃណាមួយ ប្រសិនបើវេលានោះ វាធ្វើឲ្យលោកអស់ចិត្តនឹងសិល្បៈ។

លោកលើកឡើងថា "បើថ្ងៃណាមួយខ្ញុំអស់ចិត្តនឹងសិល្បៈ ខ្ញុំឈប់ធ្វើអ្នកសិល្បៈមួយជីវិត ព្រោះសិល្បៈខ្មែរសព្វថ្ងៃ មួយចំនួនតូច មានតែរឿងហែកគ្នាទៅវិញទៅមក គ្មានពាក្យថាសាមគ្គីសោះ!”។ តារាប្រុស និងជាកីឡាករឆ្នើមក្នុងក្រុមបាល់ទាត់មហាហង្សបានលើកឡើងថា បុគ្គលមួយចំនួនតូច បាននិងកំពុងធ្វើឲ្យខូចតម្លៃសិល្បៈទាំងមូល ពោលគឺមានតែរឿងហែកហួរគ្នា និងខ្វះការសាមគ្គីរវាងគ្នា និងគ្នា ក៏ដូចជាសិល្បករ និងសិល្បករ ដែលជ្រកក្រោមដំបូលសិល្បៈតែមួយ។

"”។ កក្កដា ថ្លែង។

ចំណុចគួរចាប់អារម្មណ៍ នៅមុនការលើកឡើងពីលទ្ធភាពដែលអាចដើរចេញពីសិល្បៈរបស់លោក ហេង នរកក្កដា នាពេលនេះ មានករណីមួយចំនួនបានកើតឡើងក្នុងសង្គមសិល្បៈ ក្នុងនោះរួមមាន៖ ករណី ពេជ្រ សូលីកា មានជម្លោះយ៉ាងក្ដៅគគុកជាមួយកញ្ញា បេនីយុំាង និងកញ្ញា ថៃ នារីសុជាតា ពីរឿងពាក់ព័ន្ធនឹងគូដណ្ដឹងរបស់ សូលីកា ដែលដើមឡើយជាសង្សារចាស់របស់ ថៃ នារីសុជាតា។

ជម្លោះពួកគេ រហូតដល់ការប្រើពាក្យអាសគ្រាមដាក់គ្នាទៀតផង។ ក្រោយមកទៀត ក៏មានករណីកញ្ញា យ៉ាយ៉ា បានចេញមុខមកលាតត្រដាងថា ខ្លួនជាអតីតសង្សាររស់នៅជាមួយគ្នា ៩ឆ្នាំជាមួយលោក ផែ សុវណ្ណារិទ្ធ ហើយនាងកើតទុក្ខមិនសុខចិត្តក្រោយភាគីខាងប្រុសទៅរៀបការជាមួយអ្នកថ្មីធ្វើឲ្យនាងខ្លោចផ្សា។ ករណីនេះ បានធ្វើឲ្យផ្អើល ដោយអ្នកនាង ធី សុវណ្ណថា ព្រមានប្ដឹង យ៉ាយ៉ា និងលោក ហេង ឡុង ទាមទារសំណងយ៉ាងច្រើន ដោយចោទថា អ្នកទាំងពីររួមគ្នាបង្កើតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង និងស្វាមី។ ក្រោយមកក៏បានស្ងាត់ ក្រោយពី យ៉ាយ៉ា បានធ្វើការសុំទោសចំពោះរឿងដែលកើតឡើង។

បន្តមកទៀត នៅថ្មីៗនេះ ក៏កើតមានករណីថ្មីទៀត រវាងលោក អ៊ឹម ជីវ៉ា និងលោក ហេង ឡុង ម្ដង។ ជម្លោះរបស់ពួកគេទាំងពីរ កើតឡើងក្រោយពីលោក អ៊ឹម ជីវ៉ា បានប្រកាសជាសាធារណៈពីការលាឈប់ពីតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ។ ជាមួយនឹងការប្រកាសលាឈប់នេះ លោក ជីវ៉ា និងបានស្នើឲ្យលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បញ្ចេញរបាយការណ៍ពីចំណូលចំណាយរបស់សមាគមទាំងពីររបស់ពួកគេ។

ក្រៅពីនេះ លោកក៏បានលើកពីចំណុចពីការប្រកាន់បក្សពួក និងរឿងអវិជ្ជមានមួយចំនួនរបស់សមាគមទាំងពីរទៀតផង។ ទាំងនេះ លោក ហេង ឡុង បានគំរាម និងបានប្ដឹងដាក់ពាក្យហើយ ដោយសំអាងថា ការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍របស់សមាគម។ ដោយឡែក លោក ជីវ៉ា ក៏បញ្ជាក់ថា នឹងប្ដឹងបកទៅលោក ហេង ឡុង វិញដែរ។ វិវាទរបស់អ្នកទាំងពី មិនទាន់បញ្ចប់ និងមិនទាន់ដឹងថា នឹងបញ្ចប់ទៅវិញដោយរបៀបណានៅឡើយ៕

ដកស្រង់ពី៖ Sabay