បណ្តាញសង្គម

អាយុដូចគ្នា កូនមួយដូចគ្នា តារា Liu Shishi និង Zhao Li Ying ត្រូវគេប្រៀបធៀប

និយាយពីកំពូលតារាស្រីដែលមានគ្រួសារ និងទើបសម្រាលកូនរួច គេនឹកឃើញដល់ ស្រីស្អាត Liu Shishi និង Zhao Li Ying ភ្លាម តែសម្រស់របស់ពួកគេហាក់មានភាពមិនស្មើគ្នា។

ក្នុងកម្មវិធីសប្បុរសធម៌ដ៏ធំបំផុតប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Bazzar ត្រូវបានប្រព្រឹត្តឡើងយ៉ាងអឹកធឹកនៅទីក្រុងប៉េកាំងប្រទេសចិន។ នៅក្នុងកម្មវិធីនេះដែរ គឺជាការប៉ះទង្គិចរវាងកំពូលតារាស្រី២រូប ដែលមានអាយុស្មើគ្នា និងទើបសម្រាលកូនដូចគ្នា នោះគឺតារាសម្ដែងស្រីលំដាប់ A Liu Shishi និង Zhao Li Ying។

នៅក្នុងកម្មវិធីដដែរ តារាជួរមុខទាំង២ បានស្លៀករ៉ូបវែងអូសដីដូចគ្នា យ៉ាងណាក្ដី បណ្ដាញព័ត៌មានក្នុងស្រុកជាច្រើនបានសរសើរថា Liu Shishi ហាក់មានប្រៀបជាង Zhao Li Ying ដាច់ ដោយរាងស្ដើងស្រឡូនរបស់ខ្លួន។ ខណៈ Zhao Li Ying ត្រូវអ្នកជំនាញជាច្រើនលើកឡើងថា ហាក់ជ្រើសយករ៉ូបមិនសមនឹងរាងរបស់ខ្លួន ដែលមើលទៅធ្វើឲ្យអ្នកម្ដាយកូន១ ចាស់ជាងមិត្តរួមការងាររបស់ខ្លួន ទោះបីជាពួកគេមានកូន១ និងអាយុ៣២ឆ្នាំដូចគ្នាក៏ដោយ៕

ដកស្រង់ពី៖ Sabay