Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន ពិសិដ្ឋ អតីត​បុគ្គលិក​ឯកជន​ផ្នែក​លក់​តូច​តាច រហូត​ក្លាយ​ជា​តួឯក​ភាពយន្ត​ស្តង់ដារ​អន្តរជាតិ

  • បោះពុម្ព

តារាសម្បែង ជើងក្រោយម្នាក់លោក សន ពិសិដ្ឋ បានហក់មកកាន់តំណែងធំៗក្នុងខ្សែភាពយន្តបន្តបន្ទាប់គិតត្រឹមរយៈប្រមាណ២ខែចុងក្រោយ ប៉ុន្តែមុនមកដល់ចំណុចនេះ

លោកត្រឹមជាបុគ្គលិកតូចតាចក្នុងក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ។ លោក សន ពិសិដ្ឋ បានចូលសិល្បៈកាលពីឆ្នាំ ២០១៦ តាមរយៈការចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគដែលទូរទស្សន៍ក្នុងស្រុកមួយបានទិញសិទ្ធិពីប្រទេសកូរ៉េ។ ចាប់ផ្ដើមថ្មីថ្មោង មិនសូវមានគេស្គាល់ ព្រមទាំងខ្វះបទពិសោធន៍ ពិសិដ្ឋ ប្រាប់ថា កាលនោះ លោកបានថតត្រឹមតួ Background ប៉ុណ្ណោះ។ ប៉ុន្តែបើសម្លឹងទៅមើលរឿងដែលកើតឡើងនៅមុនឆ្នាំ ២០១៦ វិញនោះ តារាសម្ដែងមាឌធំរូបនេះ ប្រាប់ថា លោកបានតស៊ូជាមួយការងារតូចៗជាច្រើន។

មានកំណើតនៅខេត្តកំពង់ស្ពឺ លោក សន ពិសិដ្ឋ ប្រាប់ថា គ្រួសារលោកមានការលំបាកខាងផ្នែកជីវភាព។ ដូច្នេះហើយ ជីវិតលោកទាមទារឲ្យមានការតស៊ូច្រើន ក្នុងនោះលោកថា លោកបានឡើងមកភ្នំពេញមកការងារធ្វើ ដោយធ្លាប់ធ្វើជាបុគ្គលិកលក់តូចតាច រួមទាំងធ្លាប់ធ្វើការងារនៅក្នុងរោងចក្រទៀតផង។ ការខ្វះខាត បង្ខំឲ្យលោកចាប់កិច្ចការធ្វើដោយមិនប្រកាន់អ្វីឡើយ ពោលគឺធ្វើអ្វីបានលុយ បានចំណូលគឺលោកធ្វើទាំងអស់។

“ដូចប្រាប់បង ខ្ញុំមានការលំបាកក្នុងជីវភាព អីចឹងមិនគិតអីច្រើន ពេលនោះ គឺថា អាចធ្វើអ្វីបាន គឺធ្វើហ្នឹង អោយតែបានចំណូល"។ លោក ពិសិដ្ឋ ថ្លែង។ ដោយសារតែការស្រវាចាប់ការងារមិនប្រកាន់ ទើបលោកក៏អាចឈានជើងមកដល់វិថីសិល្បៈ តាមរយៈការថតក្នុងរឿងទិញសិទ្ធិពីកូរ៉េខាងលើ។ បន្តបន្ទាប់ លោកក៏បានគេស្គាល់បន្តិចម្ដងៗ និងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ដោយបច្ចុប្បន្នលោកបានចោលការងារឯកជនពីមុនទាំងស្រុង។

គិតតែការថតឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោកសម្ដែងបានចំនួន៤រឿងហើយ មានរឿង "ចៅធុង ចៅសាញ់" “នេះឬជីវិត" “មិត្តឬស្យា" “សម្បថ"។ តួឯកខ្នាតធំ "នាឡិកា" និង" អាគមស្បែកដាច"។ ក្នុងចំណោមនេះ លោក សន ពិសិដ្ឋ ឲ្យដឹងសម្រាប់រឿង "ចៅធុង ចៅសាច់" លោកសម្ដែងជាតួឯក។ ដោយឡែកថ្មីៗនេះ លោកទើបនឹងក្ដាប់បានតំណែងតួឯកជាថ្មីទៀត ក្នុងរឿង "សម្បថដងស្ទឹង" របស់ទូរទស្សន៍លេខ៥ដូចគ្នា។

កាន់តែគួរឲ្យចាប់អារម្មណ៍ តារាប្រុសសម្បុរស្រអែមរូបនេះ ក៏កញ្ឆក់បានតំណែងតួឯកក្នុងខ្សែភាពយន្តខ្នាតធំមួយទៀតរឿង "នាឡិកាដាស់វិញ្ញាណ" របស់ផលិតកម្ម LD Picture។ រឿងនេះ ទើបតែដំណើរការដាក់បញ្ចាំងផ្លូវការនៅរោងភាពយន្តទំនើបៗនៅរាជធានី នៅថ្ងៃម្សិលមិញ។ ប៉ុន្តែក្រោយពីបញ្ចប់ការដាក់បញ្ចាំងនៅក្នុងស្រុក រឿងដែលចូលសម្ដែងដោយតារាអន្តរជាតិផងនោះ គ្រោងនឹងយកទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិចំនួន ៦ប្រទេសទៀត គឺប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រុយណេ ។

ទាំងនេះ ធ្វើឲ្យសាមីខ្លួន បញ្ជាក់ថាលោកមោទកភាពចំពោះការរីកចម្រើនរបស់ខ្លួនឯង ពិសេសបានលេចមុខក្នុងខ្សែភាពយន្តស្តង់ដារអន្តរជាតិថែមទៀត។ លោក ថ្លែងថា ពិតមិនដែលនឹកស្មានថា លោកអាចដើរដល់ចំណុចនេះនោះទេ៕

ដកស្រង់ពី៖ Sabay