បណ្តាញសង្គម

ភ្លូក​ទឹក​ភ្លូក​ដី​ទៀត ស្ត្រី​លំដាប់​អភិជន ឈាន​មក​ចេញ​វីដេអូ​ចម្រៀង​ថ្មី ពីរោះ ឯ​ប្លង់​ថត កាយ​វិការ​រឹត​តែ​ឡូយ

ស្ត្រីវ័យកណ្ដាលឈ្មោះ ទ្រី ដាណា ដែលគេដឹងថា ជាបុគ្គលក្នុងលំដាប់ខ្ពស់ម្នាក់នោះ នៅពេលនេះបានឈានមកចេញវីដេអូបទចម្រៀងមួយទៀតជាបទដើមរបស់លោក កែវ វាសនា ដែល ដោយបានកញ្ឆក់យកការគាំទ្រភ្លូកទឹកភ្លូកដីជាថ្មី។

វីដេអូចម្រៀងថ្មីនេះ អ្នកស្រី ទ្រី ដាណា ដែលជាថៅកែពេជ្រម្នាក់ បានច្រៀងតាម (Cover) បទលោក កែវ វាសនា មានចំណងជើងថា "ចិត្តស្មោះ កាយវិការក្បត់"។ ខុសពីលើកមុន អ្នកស្រីចេញវីដេអូសំឡេង(Video Audio) មុន ទើបចេញវីដេអូចម្រៀង(MV) តាមក្រោយ ប៉ុន្តែលើកនេះ ស្ត្រីវ័យកណ្ដាល បានសម្រេចចិត្តជាវីដេអូចម្រៀងមុនតែម្ដង ដែលកាន់តែទាក់ទាញជាងមុន។

ត្រឹមជាង ១០ម៉ោង ក្រោយចេញផ្សាយលើបណ្ដាញសង្គម វីដេអូចម្រៀងមានអ្នកចែកចាយបន្តជិត ៣ពាន់ដងទៅហើយ។ ចំណុចសំខាន់ និងទាក់ទាញក្នុង MV ថ្មីនេះ គេមើលឃើញថា ទាំងសំឡេង កាយវិការ ការដាក់អារម្មណ៍(ចូលតួ) និងសូម្បីប្លង់ថត ក៏ល្អទាំងព្រម ដែលអាចនឹងចំនួនអ្នកគាំទ្រ អាចនឹងខ្លាំងជាងបទមុនទៅទៀត។

ដកស្រង់ពី៖ Sabay