Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាស់​ជាង​មុន​ Huawei​ Nova​ 6 ​5G ​នឹង​បំពាក់​កាមេរ៉ា​មុខ​ទំហំ ​32MP ​និងអាច​មាន​តម្លៃ​ខ្ទង់​ 1.98 ​លាន​រៀល​ឡើង​ទៅ ​(497 ដុល្លារ)

  • បោះពុម្ព

ប៉ុន្មានថ្ងៃមកនេះ Nova 6 5G ហាក់ដូចជាមានដំណឹងលេចធ្លាយ ច្រើនគួរសមដែរ ដែលបាននិយាយពីវា ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបាន Huawei ខ្លួនឯងផ្ទាល់ បង្ហាញជាលក្ខណៈវីដេអូខ្លីៗ មួយចំនួនថែមទៀតផង។ ជាក់ស្ដែង ប៉ុន្មានថ្ងៃមុន

យើងបានឃើញពីវីដេអូមួយត្រូវបាន Huawei បង្ហាញ ដែលធ្វើឲ្យយើងបានឃើញ ពីរូបរាងរបស់វា ហើយចំណែកឯពេលនេះវិញ វីដែអូមួយទៀត ត្រូវបានបង្ហាញដោយ Huawei ដដែល ប៉ុន្តែលើកនេះ វាអាចបញ្ជាក់ឲ្យយើងដឹងច្បាស់ថា កាមេរ៉ាមុខពីរគ្រាប់របស់វា មានមួយគ្រាប់ទំហំ 32MP ផងដែរ។

ប្រាកដណាស់ បើតាមវីដែអូថ្មីនេះ អាចនិយាយបានយ៉ាងច្បាស់ការថា Huawei Nova 6 5G មានបំពាក់មកជាមួយកាមេរ៉ាមុខពីរគ្រាប់ មានលក្ខណៈជាលេនទំលុះអេក្រង់ពិតមែន ជាពិសេសនោះ ក្នុងចំណោមលេនទាំងពីរនេះ មានមួយគ្រាប់មានទំហំ 32MP ដូចដែលដំណឹងលេចធ្លាយ លើកមុនបាននិយាយមែន។ តាមរយៈវីដេអូនេះដែរ Huawei ប្រហែលជាចង់បញ្ជាក់ថា សមត្ថភាពកាមេរ៉ាមុខរបស់ Nova 6 5G គឺអាចធ្វើការចាប់យករូបភាព បានច្បាស់ម៉ត់ល្អ មិនត្រឹមតែប៉ុណ្ណោះ កញ្ចប់កាមេរ៉ាខាងមុខនេះ ក៏អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការថតរូបភាព ជាលក្ខណៈមុំទូលាយបានដល់ 105 ដឺក្រេ ដូច្នេះមានន័យថា សេនស័រមួយគ្រាប់ទៀត អាចជាលេនទូលាយផងដែរ។ គួរបញ្ជាក់ដែរថា បើតាមដំណឹងលេចធ្លាយលើកមុន អាចនិយាយបានថា ស្មាតហ្វូនខាងលើនេះ អាចនឹងប្រើប្រាស់ អេក្រង់ប្រភេទ IPS LCD ក៏ដូចជាអាចមានភ្ជាប់មកជាមួយឈីប Kirin 990 និងអាចមានរ៉េមដល់ 12GB ជាមួយអង្គផ្ទុកធំបំផុតអាចដល់ 256GB។

មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាក្រោយរបស់វា ត្រូវបានគេរំពឹងថា អាចនឹងមានភ្ជាប់មកជាមួយលេន 4 គ្រាប់ ដែលលេនគោល អាចមានទំហំ 60MP មួយទៀតទំហំ 16MP + 12MP និងចុងក្រោយអាចមានទំហំ 2MP ផងដែរ។ លើសពីនេះ វាក៏អាចមានភ្ជាប់មកជាមួយ កម្លាំងសាកដល់ 40W សម្រាប់ទំហំថាមពលថ្មខ្ទង់ 4,000mAh ហើយវាក៏អាចមាន ត្រឹមសេនស័រស្កេនស្នាមម្រាមដៃ នៅលើតួខ្លួនផ្នែកខាងកៀនប៉ុណ្ណោះ ពោលគឺមិនមែនលើអេក្រង់ឡើយ នេះក៏ដោយសារតែ វាអាចមានអេក្រង់ជាប្រភេទ LCD អញ្ចឹងដែរ។ ខណៈដែលការបង្ហាញខ្លួនរបស់វា និងត្រូវធ្វើឡើងនៅថ្ងៃទី 5 ខែធ្នូខាងមុខ ពត៌មានបែកធ្លាយទាក់ទងជាមួយតម្លៃ ក៏បានចាប់ផ្តើមមានចាប់ពីពេលនេះទៅហើយ ដោយសម្រាប់ម៉ូឌែលដែលមានរ៉េម 8GB + 128GB អាចមានតម្លៃខ្ទង់ 1.98 លានរៀល (497 ដុល្លារ) ហើយសម្រាប់ម៉ូឌែលអង្គផ្ទុក 256GB ជាមួយរ៉េមដដែល អាចនឹងមានតម្លៃខ្ទង់ 2.15 លានរៀល (539 ដុល្លារ) និងចុងក្រោយសម្រាប់រ៉េម 12GB + 256GB អាចនឹងត្រូវបានដាក់លក់ ក្នុងតម្លៃប្រហែលជា 2.32 លានរៀល (582 ដុល្លារ)។

ចំណុចលេចធ្លាយចុងក្រោយគឺថា Nova 6 5G ទំនងជាមានជម្រើស 4 ពណ៌ដូចជា ពណ៌ស្វាយ ខ្មៅ ខៀវ និងពណ៌ក្រហមផងដែរ។ អញ្ចឹងហើយ ដូចបានប្រាប់ក្នុងអត្ថបទខាងលើថា ស្មាតហ្វូនជំនាន់ថ្មី ត្រកូល Nova របស់ Huawei នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 5 ខែធ្នូខាងមុខនេះ ប៉ុន្តែដំណឹងលេចធ្លាយ ដែលយើងបានដឹង នៅក្នុងពេលនេះ សឹងតែពេញលេញ ដូចការពិតទៅហើយ។ យ៉ាងណាក៏ដោយ ដំណឹងលេចធ្លាយ មិនប្រាកដថាត្រូវទាំងអស់នោះទេ ហើយអ្វីដែលប្រាកដខ្លាំងបំផុតនោះ គឺជាពត៌មានដែលចេញពីមាត់ អ្នកផលិតផ្ទាល់ ហេតុនេះហើយ យើងនឹងរង់ចាំមើលទាំងអស់គ្នា នៅពេលដែលថ្ងៃនោះមកដល់ ដើម្បីបញ្ជាក់ថា ពត៌មានមុនថ្ងៃប្រកាសផ្លូវការខាងលើ ត្រឹមត្រូវបានប៉ុន្មានភាគរយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/