បណ្តាញសង្គម

Taylor Swift បំបែកកំណត់ត្រាមួយរបTaylor Swift បំបែកកំណត់ត្រាមួយរបស់ Michael Jacksonស់ Michael Jackson

ក្នុងកម្មវិធីពានរង្វាន់ American Music Awards ឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃអាទិត្យទី ២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) ខែវិច្ឆិកា តារាចម្រៀង Taylor Swift ក្រសោបបានពានរង្វាន់ច្រើនសន្ធឹក។

Taylor Swift ត្រឡប់ទៅផ្ទះវិញជាមួយពានរង្វាន់ចំនួន ៦ ដែលសរុបមកនាងបានពានរង្វាន់ចំនួន ២៩ មកហើយពីកម្មវិធី AMA។ ជាមួយចំនួនដ៏ច្រើនលើសលប់នេះធ្វើឲ្យតារាវ័យ ២៩ ឆ្នាំ បំបែកនូវកំណត់ត្រារបស់ស្ដេចចម្រៀងប៉ុប Michael Jackson ដែលធ្លាប់ទទួលបានពានរង្វាន់ច្រើនដាច់គេចំនួន ២៤ ពីកម្មវិធី AMA។

ពានដែល Taylor ទទួលបានចុងក្រោយនេះរួមមាន Artist of the Decade, Artist of the Year, Favourite Artist - Adult Contemporay, Favourite Album – Pop/Rock, Favourite Music Video និង Favourite Female Artist – Pop/Rock៕

ដកស្រង់ពី៖ Sabay