Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រចៀកកាំ​បែក​សាច់ធាត់ជាថ្មី ទោះប្រឹងសម្រកបានជោគជ័យកាលពីកន្លះឆ្នាំមុនក៏ដោយ

  • បោះពុម្ព

ក្រោយសម្រកគីឡូ បានសម្រេចកាលពីប៉ុន្មានខែមុន នៅពេលនេះគេសង្កតឃើញថា ទំងន់របស់កំពូលតារាសម្ដែងស្រីចិន Zhao Wei បានត្រលប់មកវិញ ហើយការតុបតែងខ្លួនរបស់នាងក៏ត្រូវគេថាមិនស្អាតដែរ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ តារាសម្ដែងស្រីជួរមុខចិន Zhao Wei បានបង្ហាញខ្លួននៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីជួបមុខបណ្ដាញព័ត៌មាន និងអ្នកគាំទ្រដើម្បីផ្សព្វផ្សាយស្នាដៃថ្មីគឺរឿង “Two Lions”។ ខុសពីសព្វមួយដង ដែលតែងស្លៀកពាក់ស័ក្ដិសមនឹងកម្មវិធីនោះ នៅលើកនេះ តួរឿងព្រះនាងយេយេ បានស្លៀកសាមញ្ញជ្រុល ដល់ថ្នាក់ត្រូវគេរិះគន់ថាមិនស័ក្ដិសមនឹងកម្មវិធី។

តាមនោះដែរ ត្រចៀកកាំពាក់អាវយឺតពណ៌ក្រហម និងផាត់រៀងដិត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ម្សៅទ្រនាប់របស់អ្នកម្ដាយកូន១សជ្រុលពេក ធ្វើឲ្យនាងមើលទៅស្លាំង។ ទស្សនិកជនមួយចំនួនបានលើកឡើងថា តារាវ័យ៤៣ឆ្នាំ មើលទៅមិនខុសពីអ្នកជំងឺឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា តារាកើតឆ្នាំ ១៩៧៦ ក៏ឡើងទំងន់គួរឲ្យកត់សម្គាល់ដោយអាចមើលឃើញ បឿនៅ ក យ៉ាងច្បាស់ក្រឡែត។

ក្រោយសម្រកគីឡូបានសម្រេចកាលពីជិតកន្លះឆ្នាំមុន នៅពេលនេះអ្នកម្ដាយកូន១ហាក់គ្រប់គ្រងទំងន់របស់ខ្លួនមិនបានល្អទៀតហើយ៕

ដកស្រង់ពី៖ Sabay