បណ្តាញសង្គម

Dilraba ជ្រុះ​បាត់​ក្រវិល​តម្លៃ​២​ម៉ឺន​៨​ពាន់​ដុល្លារ ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម

មានវត្តមានក្នុងកម្មវិធីប្រគល់រង្វាន់ភាពយន្ត Golden Rooster តារាសម្ដែងស្រីវ័យក្មេង ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសាររូបសម្បត្តិរបស់ខ្លួន តែនាងបានជ្រុះបាត់គ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារ។

តារាសម្ដែងស្រីកំពុងឡើងកូដចិន Dilraba បានមានវត្តមាននៅខេត្ត Fujian ប្រទេសចិនដើម្បីចូលរួមក្នុងកម្មវីធីបិទវគ្គ កម្មវិធីប្រគល់ពានរង្វាន់ភាពយន្ត Golden Rooster Awards។ នៅក្នុងឈុតរ៉ូបផ្កាវែងអូសដី និងចំហរដើមទ្រូងផងនោះ តួរឿង Eternal Love បានឆក់ចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។

យ៉ាងណាក្ដី នៅក្នុងកម្មវិធីដដែលនេះ ស្រីស្អាតវ័យ ២៧ឆ្នាំ បានជ្រុះបាត់ក្រវិលមួយចំហៀង។ ដោយពេលមិនទាន់ដើរកម្រាលព្រំក្រហម នាងនៅមានក្រវិលសងខាង តែនៅពេលមកដល់កម្រាលព្រំ នាងនៅសល់តែមួយចំហៀងប៉ុណ្ណោះ។ ភ្លាមៗនោះ hashtag Dilraba បាត់ក្រវិលបានក្លាយជាពាក្យត្រូវគេស្វែងរកច្រើនជាងគេលើបណ្ដាញសង្គម។

យោងតាមបណ្ដាញព័ត៌មាន 163 ឈុតគ្រឿងអលង្ការដែលនាងពាក់មានតម្លៃសរុប៦ម៉ឺនដុល្លារ ដោយឡែកក្រវិលវិញមានតម្លៃ២៨០០០ដុល្លារ។ ទោះបីក្រវិលសល់តែមួយចំហៀងក្ដី តែមនុស្សជាច្រើនបានសរសើរថា តារាស្រីនេះមិនស្លន់ស្លោរហើយ នៅតែបង្ហាញខ្លួនយ៉ាងស្រស់ស្អាតដដែរ៕

ដកស្រង់ពី៖ Sabay