បណ្តាញសង្គម

ស្អាត សង្ហា​កប់! ខេមរៈ សិរីមន្ត ទាក់​ទាញ​ខ្លាំង ក្រោយ​បញ្ចេញ​ស្ទីល​ថ្មី​ផ្ទាល់​ខ្លួន

ជាតារាសិល្បៈ ពិសេសបុគ្គលដូច្នេះទៀត រមែងរំលេចនូវស្ទីលថ្មីៗផ្ទាល់ខ្លួនទាំងការស្លៀកពាក់ និងធ្វើខ្លួនជាដើម។

ជាក់ស្ដែង សិរីមន្ត ទើបនឹងបញ្ចេញស្ទីលមួយមើលទៅ ពិតជាទាក់ទាញមួយបែបថ្មីថា មានអាយុច្រើន មានប្រពន្ធ និងកូន៣នាក់ទៅហើយក្ដី។ លោក ខេមរៈ សិរីមន្ត គេឃើញបង្ហាញខ្លួនជាមួយម៉ូដសំលៀកបំពាក់ពណ៌ត្រួយចេកមួយឈុត អមជាមួយនឹងការធ្វើសក់ក៏ប្លែក ព្រមទាំងពាក់ក្រវិលម៉ូដរំយោលលើត្រចៀកទាំងសងខាងផង។

តារាហង្សមាសរូបនេះ ឈរនៅពីមុខរថយន្តស៊េរីទំនើបមួយគ្រឿង ដោយលេងទឹកមុខ សើចបញ្ចេញភាពទាក់ទាញមិនធម្មតា។ មួយឈុតលើដងខ្លួនរបស់តារាចម្រៀងមកពីខេត្តកំពង់ចាមរូបនេះ ទទួលបានការសរសើរពីអ្នកគាំទ្ររបស់លោកជាច្រើន។ ឈុតនេះ គេឃើញលោក ខេមរៈ សិរីមន្ត បញ្ចេញតែប្រមាណមុន១សប្ដាហ៍ប៉ុណ្ណោះ មុនថ្ងៃកំណើតកូនស្រីពៅរបស់លោកគម្រប់១ឆ្នាំ បានមកដល់នាយប់មិញនេះ។ តោះ...ឥឡូវទៅមើលស្ទីលសិល្បៈរបស់លោក ឪពុករូបនេះទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay