Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺអ៊ីបូឡា ដ៍សាហាវ មានប្រភពចេញពី កុមារ អាយុ២ឆ្នាំ ក្នុងប្រទេសហ្គីណេ

  • បោះពុម្ព

មេរោគអ៊ីបូឡា ដ៏កាចសាហាវ ដែលបានសម្លាប់ មនុស្សជាង ៩៦១នាក់ និង បានបង្កផលប៉ះពាល់ ដល់សុខភាពមនុស្ស ដោយឆ្លងពីប្រទេសមួយ ទៅប្រទេសមួយនេះ អាចមានប្រភព ចាប់ផ្តើមពីកុមារ មានអាយុពីរឆ្នាំម្នាក់ រស់នៅក្នុងភូមិមួយ ក្នុងប្រទេសហ្គីណេ ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៤។

យោងតាមសេចក្តីរាយការណ៍ របស់កាសែត New England ទាក់ទង នឹងផ្នែកឱសថ បានបង្ហាញថា កាលពីប្រាំបី ខែកន្លងទៅ ក្មេងតូចម្នាក់ ដំបូងឡើយ អ្នកស្រាវជ្រាវ បានបង្ហាញថា គ្មានផ្ទុកមេរោគអ្វីទាំងអស់ ក្រោយមកក្មេងតូច មានជំងឺគ្រុណក្តៅ លាមកប្រែជាពណ៌ខ្មៅ ព្រមទាំងក្អួតចង្អោរ។ ក្នុងរយៈពេលបួនថ្ងៃក្រោយមក កុមារបានបាត់ បង់ជីវិត បន្ទាប់បីបង្ហាញថា អ្នកជំងឺនេះ មានផ្ទុកមេរោគ។

ទោះយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រ មិនអាចដឹងច្បាស់ថា តើក្មេងតូចនេះឆ្លងជំងឺ ដោយរបៀបណាទេ។ សូមជំរាបថា ដោយយោងតាម អង្គការសុខភាពពិភពលោក WHO បង្ហាញថា មេរោគអ៊ីបូឡា បានឆ្លងពីសត្វទៅមនុស្ស តាមរយៈការដកដង្ហើម និងសារធាតុរាវ៕

ដកស្រង់ពី៖ ដើមអម្ពិល