Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមន៍អ៊ីគាន់តាវ ប្រារព្ធកម្មវិធី អង្គមហាសន្និបាតធម៌ លើកទី៣ ឆ្នំា២១០៤

  • បោះពុម្ព

កំពង់ចាម៖ សមាគមន៍អ៊ីគាន់តាវ ក្រុមហ្វាអ៊ីឆុងទ័រ បានប្រារព្ធកម្មវិធី អង្គមហាសន្និបាតធម៌ លើកទី៣ ដែលមានរយៈពេល ២ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១២ ១៣ ខែ សីហា ឆ្នាំ ២០១៤ ដែលមានការអញ្ជើញចូលរួម ពីលោកគ្រូ អ្នកគ្រូ មកពីកោះតៃវ៉ាន់ និងសិស្សនុសិស្ស យ៉ាងច្រើនកោះករ ។

លោកគ្រូ ជូ ជីន ឆាយ ដែលជាជំនួការអធិបតីថ្នាក់ មានប្រសាសន៍ ក្នុងកម្មវិធីថា ៖ ក្នុងថ្ងៃ កម្មវិធីនេះផងដែរ ពួកយើងទាំង អស់គ្នា មានបំណង លើកកម្ពស់ ធម៌កតញ្ញូ ធ្វើយ៉ាងណា ដើម្បីឲ្យសិស្សានុសិស្ស ដែលបាន មកចូលរូមកម្មវិធី សន្និបាតធម៌ ២ថ្ងៃនេះ ធ្វើជាពលរដ្ឋល្អ ក្នុងសង្គម ជាសិស្សល្អសម្រាប់សាលា ជាកូនកតញ្ញូ សម្រាប់ក្រុមគ្រួសារ មិនមែនជាមនុស្សអត្មានិយម ចេះយកអសារ គ្នាទៅ វិញទៅកម និង លុតពត់តម្រង់ខ្លួន ឲ្យចេះស្រឡាញ់ ខ្លួនឯង និងអ្នកដទៃ ឲ្យតម្លៃទៅលើការសិក្សា មានចិត្តធម្មមេត្ដា ទៅដល់សត្វលោក និង ប្រលោក ជាមួយសង្គមដ៏ល្អប្រពៃ នាំសេរីសួរស្ដី ជួនប្រទេសជាតិយើង ។

លោកគ្រូ ក៏បានបន្ថែទៀតដែរថាៈ ធម៌កតញ្ញូ គឺសំខាន់ណាសម្រាប់ មនុស្សម្នាក់ៗ ។ សង្គមអាចរីកចម្រើនយ៉ាងណានោះ គឺមើលថាតើ កូនចេះគោរព ស្ដាប់បង្គាប់ ឪពុកម្ដាយ ដែលឬទេ? តើកូនចៅចេះគោរពចាស់ព្រឹទ្ធចារ្យ ដែលឫទេ? បងប្អូនចេះស្រឡាញ់ ស្រុះស្រួលដែលឫទេ ? លោកគ្រូ លើយកពាក្យឱវាទខ្លះៗ ពីក្នុងសៀវភៅ គម្ពីរធម៌កតញ្ញូ ដែលចែងថា៖ “ បើសិនចេះកតញ្ញូក្នុងគ្រួសារ និង បានសុខសាន្ដ ប្រទេសជាតិ និងទទួលសុខសន្ដិភាព”។

មិនតែប៉ុណ្ណោះ សិស្សានុសិស្សដែល បានចូលរួមកម្មវិធីនេះ និងអាចទទួលបាន នូវចំណេះដឹងថ្មី ទទួលបាននូវស្មារតី សហការ សាមគ្គី រួបរួម គ្នានិងចេះទទួលខុសត្រូវលើតួននាទី នេះក៏ជាបទពិសោធថ្មី សម្រាប់សិស្សានុសិស្ស ដែលមានទំនេរពេល ពីការសិក្សា ក្នុងឱកាស វិស្សម កាលផងដែរ ។