បណ្តាញសង្គម

MSI​ GT76​ Titan​ កុំព្យូទ័រ​ហ្គេម​កម្លាំង​ខ្លាំង​ ដែល​មាន​វត្តមាន​លក់​ក្នុង​ស្រុក​យើង

កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមម៉ាក MSI មានច្រើនម៉ូឌែល ទៅតាមកម្លាំងម៉ាស៊ីន សមត្ថភាព និងឆ្នាំរបស់វា ហើយបើអ្នកចង់បាន ម៉ូឌែល ដែលកប់

លើសគេ ខ្លាំងជាងគេ នៅគ្រប់ផ្នែកទាំងអស់ មិនថា CPU RAM GPU អេក្រង់ ល្បឿនតភ្ជាប់សេវានានា នោះអ្នកត្រូវមើលលើ ម៉ូឌែលដែលមាន ពាក្យថា GT ហើយ ព្រោះក្នុង ខ្សែស្រឡាយ GT នេះ វាគឺជាម៉ូឌែលកំពូល របស់ក្រុមហ៊ុន MSI បង្កើតឡើង យ៉ាងពិសេស ជាមួយនឹងផ្នែករឹង លេខខ្ពស់ៗ ដែល Gamer ប្រាថ្នា។

មិនត្រឹមតែ Gamer នោះទេ សម្រាប់អ្នកធ្វើការធ្ងន់ៗ ជាមួយនឹងការងារឌីហ្សាញ ឬកាត់តវីដេអូ ម៉ូឌែល GT76 Titan ស៊េរីឆ្នាំ 2019 អាចបំពេញទៅដល់ សេចក្ដីត្រូវការ របស់អ្នកបាន ជាមួយនឹងល្បឿនរហ័សទាន់ចិត្ត វេចខ្ចប់មកជាមួយ ផ្នែករឹងល្អៗ និងមានរចនាបថ ទាក់ទាញ ធន់នឹងកម្ដៅ កាចសាហាវ មានមុខងារ បន្ទាប់បន្សំច្រើន និងមានគុណភាព ផលិតខ្ពស់។ តួខ្លួនត្រូវបានស្រោប និងការពារឡើងដោយលោហៈ គួបផ្សំនឹងជ័រស្វិត មានកម្រាស់ក្រាស ដែលអាចបំពាក់នូវ ដែកត្រជាក់បាន 11 សរសៃ និងកង្ហារធំៗ 4 ធ្វើឲ្យ GT76 Titan រត់មិនចេះហត់ មិនក្ដៅដល់ដៃប្រើប្រាស់ ថែមទាំងមាន សម្លេងស្ងាត់ អាចឲ្យអ្នកលេងហ្គេម និងប្រើប្រាស់បានរាប់សិប ម៉ោងដោយគ្មានបញ្ហា។GT76 Titan បំពាក់មកជាមួយនឹងខួរក្បាល ខ្លាំងកប់របស់ Intel ជា CPU Core i9 លេខ 9900K ដែលមាន CPU ដល់ទៅ 8 Cores និងជាប្រភេទឈីប អាចធ្វើការ Overclock បានដល់ល្បឿន 5.0GHz ថែមទាំងមានជម្រើស ក្រាហ្វិច NVIDIA GeForce® RTX 2080 / 2070 ជាមួយទំហំ 8GB GDDR6 ទៀតនោះ ម៉ាស៊ីននេះចង់យក ទៅលេងហ្គេមអ្វីក៏បាន ជាមួយនឹងល្បឿន fps ខ្ពស់។ ល្បឿន fps ខ្ពស់ក៏អាស្រ័យទៅលើ អេក្រង់ទំហំ 17.3 អ៊ីញ មានកម្រិតបង្ហាញ Full HD ឬ 4K ទៅតាមការ ជ្រើសរើសផងដែរ ដោយវាមានល្បឿន Refresh Rate @240Hz ធ្វើឲ្យក្រាហ្វិចហ្គេម រត់បានរអិលស្រួល តែម្ដង ខណៈអេក្រង់ 4K បង្ហាញពណ៌បាន ដិតច្បាស់ប្រើប្រាស់ បន្ទះបង្ហាញ IPS។ អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះ កុំព្យូទ័រនេះ គឺមានភ្ជាប់ជាមួយ នឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ STEELSERIES ដែលនឹងផ្តល់អោយអ្នក ប្រើប្រាស់ចូលចិត្ត និងរីករាយកាន់តែខ្លាំងជាមួយ នឹងការលេងហ្គេម ដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting ល្អបំផុតសម្រាប់ការលេងហ្គេមសរុបមក នេះជាលក្ខណៈសម្បត្តិគោលៗមួយចំនួនរបស់ MSI GT76 Titan ហើយវាក៏ជាមេកុំព្យូទ័រយួរដៃ បង្កើតឡើងសម្រាប់ទីផ្សារ ហ្គេម សម្រាប់អ្នកដែលចង់បាន ម៉ាស៊ីនល្អលើសគេ ល្បឿនលឿនជាងគេ អមមកជាមួយនឹង គុណភាពដែលជឿទុកចិត្តបាន និងមានបំពាក់មកជាមួយនឹង អេក្រង់ល្បឿនលឿន ប្រព័ន្ធបន្ថយកម្ដៅ កម្រិតខ្ពស់ ក្ដារចុចបែប Mechanical ទំនើបសម្រាប់ Laptop មានរន្ធបំពងសម្លេងច្បាស់ បុកបាសកប់ មានរន្ធ I/O ប្រើមិនចេះខ្វះ ពិសេសរត់ហ្គេម និងប្រើកម្មវិធីអ្វី លើវាក៏បាន។ អញ្ចឹងសម្រាប់អ្នក ដែលកំពុងស្វែងរកកុំព្យូទ័រ យួរដៃកម្រិតលំដាប់ អ្នកអាចស្វែងរកទិញ MSI GT76 Titan បាននៅក្នុងទីផ្សារ ស្រុកខ្មែរយើង ដែលតម្លៃរបស់វា ចាប់ផ្ដើមពី USD 3,999 ឡើងទៅ តាមការជ្រើសរើស Specs ជាក់ស្ដែង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/