បណ្តាញសង្គម

លេចធ្លាយស្រ្គីន​ការពារ Galaxy S11 បង្ហាញ​ថា​មាន​គែម​និង​ចង្កា​កាន់​តែ​ខ្លី​ជាង​មុន

យើងងបានដឹងច្បាស់ហើយថា ស្មាតហ្វូនដែលត្រៀមចូលខ្លួនមក ដើម្បីបន្តតំណែងពី Galaxy S10 Series នឹងមិនត្រូវបានបង្ហាញមុខជាផ្លូវការ នៅក្នុង

ឆ្នាំនេះទេ ព្រោះថា បើយោងទៅតាមទម្លាប់របស់ក្រុមហ៊ុន Samsung ពួកគេតែងតែធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល S នៅក្នុងអំឡុងត្រីមាសទី 1 តែប៉ុណ្ណោះ។ ដូច្នេះមានន័យថា បើគិតចាប់ពីពេលនេះទៅ នៅសល់រយៈពេលប្រហែលជាជាង 2 ខែទៀត ឯណោះ ទើប Galaxy S11 Series បានឃើញពន្លឺថ្ងៃជាផ្លូវការ ប៉ុន្តែលក្ខណៈសម្បត្តិ ក៏ដូចជារចនាបថរូបរាងរបស់ពួកវា ត្រូវបានបែកធ្លាយខ្ទេចខ្ទី និងស្ទើរតែមិនលស់ថ្ងៃ ថែមទៀតផង។

ដោយឡែក មិនខុសពីសព្វមួយដងនោះទេ នៅក្នុងថ្ងៃនេះដែរ លក្ខណៈសម្បត្តិរបស់ Galaxy S11 ត្រូវបានលេចឡើងសាជាថ្មីម្តងទៀតហើយ នេះបើយោងទៅតាមរូបភាពចំនួន 2 សន្លឹក ដែលបានបង្ហោះដោយគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយ ព័ត៌មានបែកធ្លាយ ទាក់ទងទៅនឹងផលិតផលរបស់ Samsung ដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Ice Universe បានបញ្ជាក់ឲ្យយើងបានដឹងកាន់តែច្បាស់ថា Galaxy S11 Series នឹងបំពាក់មកជាមួយអេក្រង់លាត ស្ទើរតែគ្មានគែមទៅហើយ អមមកជាមួយលេនទម្លុះអេក្រង់មួយ ដែលស្ថិតនៅចំកណ្តាល នៃផ្នែកខាងលើរបស់ទូរសព្ទ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ បើសង្កេតមើលទៅលើរូបភាពនោះ យើងឃើញថាលេនទម្លុះអេក្រង់របស់ Galaxy S11 Series មានទំហំតូចជាងលេនទម្លុះអេក្រង់ ដែលបានបំពាក់នៅលើ Galaxy Note 10 Series ទៅទៀត។ បើផ្អែកទៅតាមដំណឹងដែលទទួលបាន លេនទម្លុះអេក្រង់របស់ Galaxy S11 Series ប្រហែលជាមានទំហំ 3.0mm។ មិនទាន់អស់នោះទេ សូម្បីតែចង្កា (Chin) ខាងក្រោមរបស់ Galaxy S11 Series ក៏មានប្រវែងខ្លីជាង ចង្ការបស់ Galaxy Note 10 Series ផងដែរ ដែលមើលទៅស្រស់ស្អាតមែនទែន។

Galaxy S11 Series ត្រូវបានគេរំពឹងថា នឹងមានទំហំអេក្រង់ធំជាងមុន ព្រមទាំងប្រើប្រាស់បន្ទះបង្ហាញជំនាន់ថ្មី SAMOLED ដែលមានល្បឿន Refresh Rate រហូតដល់ទៅ 120Hz ឯណោះ។ ចំណែកឯ ផ្នែកកាមេរ៉ាវិញ Galaxy S11 Series នឹងបំពាក់មកជាមួយកាមេរ៉ាចំនួន 5 គ្រាប់ ដោយមួយគ្រាប់ក្នុងចំណោមនោះ គឺជា Resolution Sensor ទំហំ 108MP អមមកជាមួយលេនពង្រីកលំដាប់កំពូល មានទំហំដល់ទៅ 48 MP ដែលមានសមត្ថភាពអាចធ្វើការពង្រីក Optical Zoom បានរហូតដល់ទៅ 10 ដង និង Hybrid Zoom ដល់ទៅ 100 ដង ថែមទៀតផង។ លើសពីនេះទៅទៀត កាមេរ៉ាក្រោយរបស់ Galaxy S11 ក៏អាចធ្វើការថតវីដេអូបានក្នុងកម្រិតបង្ហាញ 8K ក្នុងកម្រិតល្បឿន 30fps ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/