Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយការណ៍ថ្មីបញ្ជាក់ថា iPad Pro ប្រើអេក្រង់ mini-LED និងឈីប A14X អាច​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ​ក្រោយ

  • បោះពុម្ព

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងខ្លះៗរួចមកហើយ អំពីលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ iPad Pro ជំនាន់ថ្មី ដែលត្រៀមខ្លួននឹងចូល

ខ្លួនមកជំនួសតំណែងរបស់ iPad Pro ដែលបានប្រកាសចេញកាលពីអំឡុងត្រីមាសទី 4 នៃឆ្នាំ 2018 កន្លងទៅ។ និយាយដល់ចំណុចនេះ ខ្ញុំជឿថា រហូតទល់មកដល់ពេលនេះហើយ នៅតែមានមនុស្សមួយចំនួន នៅតែបន្តការទន្ទឹងរង់ចាំនៃការប្រកាសចេញ iPad Pro ជំនាន់ថ្មីច្បាស់ជាមិនខាន ប៉ុន្តែវាប្រហែលជាបានធ្វើឲ្យអ្នកខកបំណងហើយមើលទៅ ព្រោះថាបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Apple បាននិយាយថា នៅក្នុងឆ្នាំ 2019 នេះ ពួកគេនឹងមិនបញ្ចេញ iPad Pro ជំនាន់ថ្មី នោះឡើយ។

បន្ទាប់ពីបានដឹងអំពីដំណឹងមួយនេះ ប្រហែលជាមានប្រិយមិត្តមួយចំនួន ជាពិសេសអ្នកដែលនិយមប្រើប្រាស់ iPad Pro តែម្តង ប្រហែលជាមានខកចិត្តហើយមើលទៅ ។ ប៉ុន្តែខ្ញុំគិតថា វាជាដំណឹងល្អសម្រាប់អ្នកទៅវិញទេ ព្រោះថា បើសិនជាក្រុមហ៊ុន Apple បញ្ចេញ iPad Pro ជំនាន់ថ្មី នៅចុងឆ្នាំនេះ វាគ្រាន់តែជាកំណែអាប់ដេត ទៅលើបន្ទះឈីបតែប៉ុណ្ណោះ។ ដូច្នេះហើយខ្ញុំគិតថា វាប្រហែលជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Apple សម្រេចចិត្តមិនបញ្ចេញ iPad Pro ជំនាន់ថ្មី នៅក្នុងឆ្នាំនេះ។ ពាក់ព័ន្ធទៅនឹង iPad Pro ជំនាន់ថ្មីនេះដែរ នៅក្នុងថ្ងៃនេះ កំពូលអ្នកវិភាគល្បីឈ្មោះបំផុត ដែលមានឈ្មោះថា Ming-Chi Kuo បានចេញមកសាជាថ្មី ជាមួយនឹងការបញ្ជាក់ថា ក្រុមហ៊ុន Apple បានចាប់ផ្តើមសិក្សា និងធ្វើតេស្តទៅលើ iPad Pro ជំនាន់ថ្មី និងកុំព្យូទ័រ MacBook Pro ដែលប្រើប្រាស់បន្ទះបង្ហាញជំនាន់ថ្មី mini-LED ជាបណ្តើរៗហើយ។ លោកបន្តទៀតថា នៅចុងឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការបញ្ចេញលក់ iPad Pro ដែលបំពាក់មកជាមួយបន្ទះបង្ហាញជំនាន់ថ្មី mini-LED និងប្រើប្រាស់ឈីប A14X ថែមទៀតផង។ បន្ទាប់មកទៀត នៅពាក់កណ្តាលឆ្នាំ 2021 ខាងមុខ ក្រុមហ៊ុន Apple នឹងបញ្ចេញ កុំព្យូទ័រ MacBook Pro ដែលប្រើប្រាស់បន្ទះបង្ហាញជំនាន់ថ្មី mini-LED ផងដែរ។ 

គួររំលឹកផងថា លោក Ming-Chi Kuo ក៏ធ្លាប់បានអះអាងថា បន្ទះបង្ហាញ mini-LED ដែលបំពាក់នៅលើ iPad Pro ជំនាន់ថ្មី និង MacBook Pro ជំនាន់ថ្មី បានភ្ជាប់មកជាមួយ LEDs សរុបចំនួនដល់ទៅ 10,000 គ្រាប់ ឯណោះ ខណៈដែលបន្ទះបង្ហាញ mini-LED ដែលបំពាក់នៅលើម៉ូនីទ័រ តម្លៃថ្លៃរបស់ Apple (Pro Display XDR) ដែលមាន LEDs ចំនួនត្រឹម 570 គ្រាប់តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា ចំពោះលក្ខណៈពិសេសរបស់ mini-LED គឺអាចជះពន្លឺបានខ្ពស់ និងបង្ហាញពណ៌បានច្បាស់ និងមានអាយុកាលរស់បានយូរ មិនងាប់នៃស្នាមទឹកពណ៌ (OLED Burn In) ដូចទៅនឹងបន្ទះបង្ហាញ OLED នោះទេ ហើយអ្វីកាន់តែពិសេសថែមទៀតនោះ វាអាចកាត់បន្ថយចំណាំងផ្លាតបានយ៉ាងល្អបំផុតថែមទៀតផង។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/