Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយការណ៍​ថ្មី​បញ្ជាក់​ថា ការ​បញ្ចូល​ថ្ម​ស្មាតហ្វូន​តាម​ទីសាធារណៈ អាច​ឲ្យ​គេ​លួច​ទិន្នន័យ​បាន

  • បោះពុម្ព

ពិតប្រាកដណាស់ ស្មាតហ្វូនស៊េរីក្រោយៗនេះ ស្ទើរតែទាំងអស់ទៅហើយ ដែលមានភ្ជាប់មកជាមួយនឹង ថាមពលថ្មទំហំធំជាងជំនាន់មុនៗ ប៉ុន្ដែវាមិនមែន

មិនចេះអស់នោះទេ ហើយពេលខ្លះក៏ភ្លេច សាកថ្មឲ្យពេញពីផ្ទះអោយហើយ ដូច្នេះវាត្រូវការសាកថ្មបន្ថែម នៅពេលយើងចេញទៅខាងក្រៅតែម្ដង។ សម្រាប់ទីសាធារណៈមួយចំនួន គឺមានកន្លែងដាក់ឲ្យសាកថ្ម ដោយឥតគិតថ្លៃដែរ ដែលមនុស្សជាច្រើននាក់ បានយល់ឃើញថា វាពិតជាមានអត្ថប្រយោជន៍ខ្លាំង ព្រោះម្នាក់ៗសុទ្ធតែត្រូវការវាណាស់។ យ៉ាងណាក៏ដោយ របាយការណ៍មួយ ទើបចេញកាលពីថ្មីៗនេះ បានព្រមានឲ្យដឹងមុនថា ការបន្ដធ្វើបែបនេះ អាចបណ្ដាលឲ្យជនអនាមិក លួចទិន្នន័យ និងលេខសម្ងាត់ពីស្មាតហ្វូនយើងបាន។

នេះមិនមែនជារបាយការណ៍ធម្មតានោះទេ ព្រោះវាត្រូវបានប្រកាសចេញដោយ ការិយាល័យមេធាវីសង្កាត់ប្រចាំទីក្រុង Los Angeles សហរដ្ឋអាមេរិកតែម្ដង ដោយធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងពី បញ្ហាដែលនឹងអាចកើតមានឡើង នៅពេលសាកថ្មតាមទីសាធារណៈ និងជាពិសេសឌុយខ្សែ USB ផ្ដល់ឲ្យមកស្រាប់នោះ។ ការឆបោកប្រភេទបែបនេះ គឺត្រូវបានគេដាក់ឈ្មោះថា “Juice Jacking” ដោយជនអនាមិកទាំងនោះ អាចបញ្ចូលមេរោគរបស់ពួកគេបង្កើត ទៅកាន់ឌុយភ្លើង ឬ ខ្សែសាកសាធារណៈទាំងអស់នោះ ដើម្បីចូលឆែកមើលទិន្នន័យ និងលេខសម្ងាត់ផ្សេងៗទៀត។ ហេតុដោយសារតែ ការសាកថ្មត្រូវចំណាយពេលយូរ ចាប់ពីរយៈពេល 1 ម៉ោងកន្លះ រហូតដល់ទៅជិត 3 ម៉ោងម្ដង ដូច្នេះកាន់តែងាយស្រួល សម្រាប់ពួកគេថែមទៀត។ របាយការណ៍ដដែល បានបញ្ជាក់ប្រាប់ថា ទីកន្លែងដាក់ឲ្យសាកថ្មជាសាធារណៈ គឺភាគច្រើនមាននៅ អាកាសយានដ្ឋាន, សណ្ឋាគារ និងផ្សារទំនើបជាដើម។ ខណៈពេលដែល ការព្រមានមួយនេះ បានធ្វើការប្រកាសឡើង សម្រាប់អ្នករស់នៅទីក្រុង Los Angeles តែប៉ុណ្ណោះ ក៏ប៉ុន្ដែវាជាដំបូន្មានដ៏ល្អមួយ ដើម្បីឲ្យយើងចេះជៀសវាងមុនបាន។

ប្រសិនបើប្រិយមិត្តអ្នកអាន តែងតែនិយមធ្វើការសាកថ្ម តាមទីកន្លែងសាធារណៈ និងជាពិសេសកន្លែងដាក់ឲ្យសាកថ្ម ដោយឥតគិតថ្លៃ ជាមួយនឹងខ្សែមកស្រាប់ ដូច្នេះអាចកាត់បន្ថយបន្ដិចម្ដងៗបាន ដើម្បីការពារទិន្នន័យរបស់លោកអ្នក។ អ្វីដែលយើងចង់ណែនាំឲ្យនោះគឺថា គួរតែរកជាវឧបករណ៍ Power Bank និងខ្សែសាកថ្មផ្ទាល់ខ្លួន នៅពេលត្រូវការបញ្ចូលថ្ម នៅទីកន្លែងខាងក្រៅ ដើម្បីជៀសវាងបញ្ហាមួយនេះ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/