Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ! បទថ្មី ប៊ុត សីហា ទើប​ចេញ​បាន​១​ថ្ងៃ មាន​អ្នក​ចូល​ទស្សនា​ក្បែរ​កន្លះ​លាន​ដង​បាត់

  • បោះពុម្ព

តារាចម្រៀង ប៊ុត សីហា ដែលបាត់មុខយូរគួរសមដែរហើយនោះ ឥឡូវស្រាប់តែឃើញចេញបទថ្មីទៀតហើយ ដោយក្នុងនោះទើបតែចេញបានត្រឹមមួយថ្ងៃប៉ុណ្ណោះ មានអ្នកចូលស្ដាប់ច្រើន ស្ទើរមិនគួរឲ្យជឿ។

បទថ្មីរបស់ សីហា នេះ មានចំណងជើងថា ”ចេះតែខ្លាច” ចេញក្រោមផលិតកម្មថ្មីឈ្មោះ "Job" ខុសពីរាល់ដង គេចេញបទឲ្យផលិតកម្ម "មរតកមេឌៀ"។ ចំណុចគួរចាប់អារម្មណ៍ បទនេះ ទើបបញ្ចេញបានតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រខ្លាំងសម្បើមណាស់ ពោលគឺមានអ្នកចូលទស្សនាជិតកន្លះលានដងទៅហើយ ហើយពួកគេបានចែកចាយបន្តឲ្យគ្នាទៀត។

ចំពោះការចេញបទនៅផលិតកម្មថ្មីនេះ មិនទាន់មានការបញ្ជាក់ពីសាមីខ្លួននៅឡើយ ប៉ុន្តែតាមប្រភពពីអ្នកជិតដិតលើកឡើងថា មិនថ្វីទេ ហើយក៏ដូចគ្នាដែរថា ប៊ុត សីហា នៅមិនទាន់ទៅណាឆ្ងាយពីផលិតកម្មមរតកមេឌៀ នៅឡើយ ព្រោះថាផលិតកម្ម យ៉ូប (JOB Production )នេះគឺដៃគូរបស់ផលិតកម្ម មរតកមេឌៀ ដែលនឹងត្រូវក្រសួងតម្រូវឲ្យដូរឈ្មោះនោះ។

បើទោះបាត់មុខមិនបង្ហាញលើឆាកតន្ត្រី គេសង្កេតឃើញថាផលិតកម្មនេះចេញបទឲ្យតារាចម្រៀងគ្រប់រូបគឺសុទ្ធតែទទួលបានការគាំទ្រច្រើនទាំងអស់ពិសេសគឺបទលោក ប៊ុត សីហា តែម្តងបើទោះតារារូបនេះជំពប់នឹងរឿងអាស្រូវច្រើនយ៉ាងណាក៏ដោយ។

បើតាមការបង្ហាញពីលោក ឈួន សុខលីម ដែលជានាយកគ្រប់គ្រងនៅផលិតកម្មនេះប្រាប់ថាលោកនៅតែផ្តល់ឱកាសសម្រាប់តារាចម្រៀង ប៊ុត សីហា ដដែល មិនតែប៉ុណ្ណោះតារារូបនេះក៏នឹងមានបទឆ្លើយឆ្លងជាមួយខ្មែរសុរិនគឺលោក ស៊ុងសែង ម្ចាស់បទ "កូនប្រសារលួចមាន់" និងនាងមន្តត្រារំដួលសុរិន" ទៀត។ លោកថា ពួកគេនឹងបញ្ចេញបទចម្រៀងរួមគ្នាពិសេសនាក្នុងអំឡុងដើមឆ្នាំក្រោយនេះតែម្តង។

ដកស្រង់ពី៖ Sabay