Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុគសម័យ 5G រំពឹង​ទុក​ថា​នឹង​អាច​ជួយ​ឲ្យ Samsung លក់​បន្ទះ​អេក្រង់ OLED បាន​កាន់​តែ​ច្រើន​ទៀត

  • បោះពុម្ព

របាយការណ៍ដកស្រង់ថ្មីចុះផ្សាយ កាលពីប៉ុន្មានសប្ដាហ៍មុនថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Display បានឈរលើតារាងកំពូលលេខ 1 ដោយក្លាយទៅជាក្រុមហ៊ុនធំជាងគេ លើការផ្គត់ផ្គង់បន្ទះអេក្រង់ ទូទាំងពិភពលោក សាជាថ្មីម្ដងទៀត។

ឥឡូវនេះក៏មានការព្យាករណ៍មកថា Samsung អាចនឹងប្រទះឃើញចំនួនលក់ចេញ បានកាន់តែច្រើនជាងបច្ចុប្បន្ននេះទៀត ដោយសារតែយុគសម័យ 5G មានតំរូវការលើបន្ទះអេក្រង់ OLED ច្រើនផងដែរ។

ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាដឹងរួចហើយថា បណ្ដាញប្រព័ន្ធ 5G នឹងមានប្រជាប្រិយភាព ហើយធំទូលាយកាន់តែច្រើន ទៅលើប្រទេសជាច្រើន ក្នុងឆ្នាំក្រោយនេះតែម្ដង ដោយក្រុមហ៊ុនផលិតស្មាតហ្វូននានា ក៏មានគម្រោងបញ្ចេញស្មាតហ្វូនប្រភេទ 5G ស៊េរីថ្មីៗជាច្រើនម៉ូឌែល ថែមទៀតផង។ ហេតុដូច្នេះហើយ ភាគច្រើនក្រុមហ៊ុនទាំងនោះ ប្រាកដជាទៅរក Samsung Display ជាក់ជាមិនខានឡើយ ព្រោះតែបន្ទះអេក្រង់ OLED គឺមានលក្ខណៈសាកសមបំផុត សម្រាប់ស្មាតហ្វូនប្រភេទ 5G ដោយទទួលបាន ផលប្រយោជន៍ជាច្រើន។

បើប្រៀបធៀបទៅនឹងបន្ទះអេក្រង់ LCD គឺថាបន្ទះអេក្រង់ OLED មានកម្រាស់ស្តើង ហើយបច្ចេកវិទ្យាខ្ពស់ អាចអនុញ្ញាតឲ្យស្មាតហ្វូន បំពាក់ថាមពលថ្មធំជាងមុន ក៏ដូចជាអេក្រង់ទំហំធំជាងមុន និងបំពាក់សេនស័របន្ថែម ជាដើម។ ក្រុមហ៊ុនស្រាវជ្រាវ ខាងផ្នែកឧស្សាហកម្ម IDC ក៏ត្រូវបានសារព័ត៌មាន មកពីប្រទេសកូរ៉េខាងត្បូង ធ្វើការចុះផ្សាយឲ្យដឹងថា ស្មាតហ្វូនប្រភេទ 5G នឹងត្រូវកើនឡើងរហូតដល់គុណ 17 ដងឯណោះ សម្រាប់ចេញលក់នៅឆ្នាំ 2020 ខាងមុខនេះ។

លើសពីនេះទៅទៀត IDC ក៏បានព្យាករណ៍ពី អត្រាកំណើនប្រចាំឆ្នាំថា នឹងអាចឡើងរហូតដល់ទៅ 164% សម្រាប់ទីផ្សារមានបំពាក់បច្ចេកវិទ្យា 5G ដោយស្មាតហ្វូនប្រភេទ 5G នឹងមានសរុបដល់ចំនួន 540 លានគ្រឿងឯណោះ ទំនងជាត្រូវបានដាក់លក់នៅឆ្នាំ 2023 តែម្ដង។ ក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើន បានទៅរកជាវបន្ទះអេក្រង់ OLED ពីក្រុមហ៊ុន Samsung Display ដែលកាន់កាប់ចំណែកទីផ្សារសកល បានរហូតដល់ទៅចំនួន 86% ទូទាំងពិភពនៅត្រីមាសទី 1 ឆ្នាំ 2019 ហើយនឹងនៅតែបន្ដកើនឡើងបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/